ទម្លាប់ប្រចាំថ្ងៃដ៏សាមញ្ញ អាចបង្កជាបញ្ហាដល់អ្នក

មនុស្សគ្រប់គ្នា តែងតែមានទម្លាប់រៀងៗខ្លួន ដែលពួកគេធ្វើឡើងដោយមិនដឹងខ្លួន។ប៉ុន្ដែមានទម្លាប់ខ្លះអាចធ្វើឲ្យយើងមានបញ្ហាផងដែរ។ ជាក់ស្ដែងទម្លាប់ខាងក្រោមនេះ ដែលអាចបង្កជាបញ្ហាដល់បងប្អូនផងដែរបើសិនជាមិនបញ្ឈប់វាទាន់ពេល៖

១. លារការក្រេមរលោងលើបបូរមាត់

បងប្អូនអាចគិតថា ការលាបក្រេមនៅលើបបូរមាត់ជួយកាត់បន្ថយភាពប្រេះ និងផ្ដល់ភាពសំណើម ប៉ុន្ដែបងប្អូនមិនដឹងទេថាការលាបកាន់តែញឹកញាប់បបូរមាត់របស់បងប្អូនអាចប្រែទៅជាប្រេះវិញបានក៏ថាបាន។ ហេតុនេះបងប្អូនមិនគួរលាបវាញឹកញាប់វាពេកនោះទេ។

រូបតំណាង

២. ការហាត់ប្រាណ

ការហាត់ប្រាណធម្មតា វាអាចជួយឲ្យសុខភាពរបស់បងប្អូនប្រែជាល្អ និងជួយបញ្ចេញធាតុពុលចេញពីរាងកាយ។ ប៉ុន្ដែបើសិនជាយើងញៀននឹងការហាត់ប្រាណនោះវាអាចបង្កឲ្យអារម្មណ៍បងប្អូនម៉ួរម៉ៅដោយមិនមានហេតុផល បើសិនជាបងប្អូនមិនបានទៅហាត់ប្រាណនៅពេលវេលាដែលបងប្អូនធ្លាប់ទៅ។

រូបតំណាង

៣. ការលាបក្រីមនៅលើស្បែក

ការលាបក្រីម វាជួយឲ្យស្បែកបងប្អូនមានសំណើម ប៉ុន្ដែបើសិនជាលាបវាលើសពី ២ដងក្នុងមួយថ្ងៃនោះវាក៏បង្កភាពគ្រោះថ្នាក់ដល់ស្បែករបស់បងប្អូនផងដែរ។

រូបតំណាង

៤. ការស្ដាប់បទចម្រៀង

ការដាក់កាសស្ដាប់បទភ្លេងជាការពេញនិិយមរបស់យុវវ័យ ប៉ុន្ដែពួកគេមិនបានដឹងពីផលវិបាករបស់វានោះទេ គឺវាធ្វើឲ្យត្រចៀករបស់គេអាចនឹងមានបញ្ហាព្រោះកាលណាបងប្អូនស្ដាប់យូរទៅ បងប្អូនប្រាកដជាស៊ាំងនឹងសម្លេងទាំងនោះ ហើយក៏ចេះតែតម្លើងសម្លេងលឺទៅជារឿយៗ។

រូបតំណាង

៥. ការរមូលសក់លេង

ទម្លាប់នៃការរមូលសក់លេងបងប្អូនអាចគិតថាជារឿងធម្មតា ប៉ុន្ដែបើសិនជាបងប្អូនសង្កេតបងប្អូនអាចនឹងដឹងថាជាវិធីនៃការរសាយអារម្មណ៍ រឺក៏អាចនិយាយបានថាមានជំងឺផ្លូវចិត្ត។ ហេតុនេះដើម្បីការពារកុំឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ បងប្អូនគួរតែបញ្ឈប់ការធ្វើសកម្មភាពទាំងនេះ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ