ហេតុអ្វីមុខរបស់អ្នកតែងតែកើតមានមុន?

សុភាពនារីមួយចំនួនតែងតែមានចម្ងល់ថា ហេតុអ្វីទោះបីជាមុខរបស់ពួកគេប្រើជាមួយនឹងផលិតផលល្អយ៉ាងណាក៏នៅតែមានមុនកើតមកដដែល? នោះដោយសារតែស្បែកមុខរបស់ពួកគេសំបូរទៅដោយជាតិខ្លាញ់ និងមានរន្ធញើសធំ ជាហេតុធ្វើឲ្យពិបាកនៅក្នុងការព្យាបាល និងកម្ចាត់មុនចេញពីលើមុខបាន។ ប៉ុន្ដែចង់កម្ចាត់មុននៅលើមុខក៏មិនពិបាកនោះដែរ បើសិនជាបងប្អូនមានរបៀបក៏ដូចជាការថែទាំបានល្អ។

រូបតំណាង

ដើម្បីទទួលបានស្បែកមុខស្អាត យើងគួរតែមានការសំអាតមុខឲ្យបានត្រឹមត្រូវ ជាពិសេសកុំធ្វើការញីចមុនដោយខ្លួនឯង ត្រូវមានការពិនិត្យដោយគ្រូពេទ្យផ្ទាល់។ មិនដូចនោះទេមុខរបស់បងប្អូនអាចនឹងរងការរលាកមុខ រឺក៏កើតទៅជាស្នាមជាំ។ បន្ទាប់ពីបងប្អូនធ្វើការសំអាតមុខ រឺក៏ញីចមុនរួចមិនគួរទុកឲ្យមុខនៅទទេស្អាតនោះទេ គួរតែយកទឹកកកមកស្អំដើម្បីកាត់បន្ថយស្នាមរលាក៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ