មិនចង់កើតមានជំងឺមហារីក អ្នកគួរជៀសវាងអាហារទាំងនេះ
ជំងឺមហារីក គឺជាជំងឺមួយដែលកាចសាហាវជាខ្លាំង បើសិនជាពុំមានការមើលថែសុខភាព និងរបបអាហារឲ្យបានល្អ។ ហេតុនេះបងប្អូនគួរតែមានការថែរក្សាសុខភាពឲ្យបានល្អ ដើម្បីការពារមិនឲ្យកើតមានជំងឺដ៏កាចសាហាវមួយនេះ។ ខាងក្រោមនេះគឺជាអាហារដែលបងប្អូនគួរតែជៀសវាង ក្នុងការបង្ការជំងឺដ៏អាក្រក់នេះ៖
១. ទទួលទានម្ហូបដែលសំបូរជាតិខ្លាញ់
ការទទួលទានជាតិខ្លាញ់ច្រើនពេក អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសួត។ ហេតុនេះបងប្អូនគួរតែធ្វើការកាត់បន្ថយទទួលទានអាហារដែលមានជាតិខ្លាញ់ ដូចជាដំឡូងបារាំងបំពង, ប៊ឺហ្គឺ និងចំប្រៃជាដើម។

២. គ្រឿងស្រវឹង
ការដែលបងប្អូនទទួលទានគ្រឿងស្រវឹងច្រើន វាអាចបង្កឲ្យបងប្អូនកើតមានជំងឺមហារីកសុដន់បាន ហេតុនេះដើម្បីការពារខ្លួនយើងគូរតែទទួលទានទឹកឲ្យបានច្រើនប្រចាំថ្ងៃ។

៣. ការទទួលទានកាហ្វេខ្មៅច្រើន
វាអាចបង្កទៅជាជំងឺមហារីកបំពង់អាហារ គឺជាជំងឺមហារីកដែលកើតចេញពីបំពង់អាហារដែលរត់រវាងបំពង់កនិងក្រពះ។ រោគសញ្ញាដំបូងដែលធ្វើឲ្យយើងអាចកត់សម្គាលបានគឺការលំបាកក្នុងការលេបចំណីអាហារ និងសម្រកទម្ងន់ងាយ។

៤. សាច់កំប៉័ង
ការដែលទទួលទានសាច់កំប៉័ង វាក៏អាចបង្កឲ្យកើតមានជំងឺមហារីកបានដែរ ព្រោះថាសាច់កំប៉័ងទាំងនោះគឺសំបូរទៅដោយសារធាតុគីមីសម្រាប់ដាក់ការពារមិនឲ្យសាច់ឆាប់ខូចគុណភាព៕
