អាហារដែលអ្នកគួរតែជៀសវាង មុនពេលធ្វើដំនើរឆ្ងាយ

សម្រាប់បងប្អូនដែលមានកិច្ចការ រឺក៏មានដំនើរទៅណាឆ្ងាយជាញឹកញាប់គួរតែអានអត្ថបទមួយនេះ។ ព្រោះថាខាងក្រោមនេះគឺជាប្រភេទអាហារដែលត្រូវបានហាមឃាត់ទទួលទាន មុននឹងធ្វើដំនើរដោយសារតែវាអាចបង្កជាបញ្ហាដល់បងប្អូន៖

១. កាហ្វេ និងតែ

មុនពេលធ្វើដំនើរបងប្អូនតែងតែទទួលទានជាមួយនឹងកាហ្វេ និងតែ ប៉ុន្ដែបងប្អូនមិនដឹងទេថាវាជះឥទ្ធិពលមិនល្អដល់អ្នកជាខ្លាំង។ ព្រោះថាទទួលទានកាហ្វេ ចូលទៅអាចធ្វើឲ្យយើងមានអារម្មណ៍វិលចង់ក្អួត, ពិបាកនៅក្នុងការគេង ហេតុនេះបងប្អូនគួរតែធ្វើការជៀសវាង។

រូបតំណាង

២. នំដំឡូងបារាំងកញ្ចប់

នៅក្នុងនំដំឡូងវាមានជាតិអំបិលច្រើន ដែលបង្កឲ្យយើងឆាប់ស្រែកទឹកដែលវាបង្កផលមិនល្អដល់យើង។ ព្រោះវាអាចធ្វើឲ្យជើងហើម រឺក៏អាចបណ្ដាលឲ្យឈឺកជើងក៏ថាបាន។

រូបតំណាង

៣. ទឹកមានជាតិហ្គាស

វាបង្កបញ្ហាដូចគ្នាទៅនឹងការទទួលទានកាហ្វេ និងតែដែរព្រោះវាធ្វើឲ្យបងប្អូនខ្វះជាតិទឹក និងធ្វើឲ្យក្រពះរបស់បងប្អូនដំនើរការមិនល្អ។

រូបតំណាង

៤. ទទួលទានទឹកមានជាតិអាកុហល

ការដែលទទួលទានជាតិស្រវឹងមិនធ្វើការហោះហើរ គឺវាមានផលអាក្រក់ជាខ្លាំង ព្រោះវាអាចបង្កឲ្យបងប្អូនវិលមុខ, ឈឺក្បាល និងក្អួតចង្អោរនៅពេលដែលចុះចត។ ហេតុនេះដើម្បីទទួលបានអារម្មណ៍ធូរស្រាល និងមិនចង់ឲ្យមានភាពស្រ្ដេសខ្លាំង បងប្អូនគួរតែទទួលទានទឹកក្ដៅអ៊ុនៗទើបជាការល្អ ព្រោះវាធ្វើឲ្យអារម្មណ៍យើងមិនភ័យ និងជួយដល់ដំនើរការនៃក្រពះទៀតផង៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ