មូលហេតុដែលអ្នកមិនអាចកាត់បន្ថយទទួលទានអាហារខាងក្រៅបាន

យើងបានដឹងហើយថា អាហារខាងក្រៅគឺវាធ្វើឲ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។ ដែលបង្កឲ្យកើតមានជំងឺផ្សេងព្រោះដោយសារតែម្ហូបទាំងនោះសំបូរជាតិខ្លាញ់, ស្ករ, កាល់ឡូរីខ្ពស់ និងខ្វះជាតិប្រូតេអ៊ីននៅក្នុងចំណីអាហារ។ ប៉ុន្ដែទោះបីជាបងប្អូនបានដឹងពីផលប៉ះពាល់របស់ពួកវា ក៏បងប្អូននៅតែមិនអាចធ្វើការកាត់បន្ថយបាន។ ខាងក្រោមនេះគឺជាមូលហេតុ៖

១. វាមានភាពងាយស្រួល

ជាការពិតនៅក្នុងមួយថ្ងៃបងប្អូនបានចំណាយពេលស្ទើរតែទាំងស្រុងចំពោះការងារ ហេតុនេះពុំមានពេលគ្រប់គ្រាន់នៅក្នុងការចំអិតម្ហូប ដែលជៀសមិនផុតពីអាហារខាងក្រៅ។ ព្រោះថាវាមានភាពងាយស្រួលនិងចំណេញពេលវេលា ប៉ុន្ដែបបងប្អូនមិនបានគិតពីបញ្ហាសុខភាពដែលជួបប្រទះនៅថ្ងៃខាងមុខនោះទេ។ ហេតុនេះបងប្អូនគួរតែទប់អារម្មណ៍ខ្លួនឯង និងមានការរៀបកាលវិភាគពេលវេលាឲ្យបានច្បាស់ដើម្បីទទួលទានអាហារមួយពេលដ៏ល្អសម្រាប់សុខភាព។

រូបតំណាង

២. អារម្មណ៍មិនល្អ

មានសុភាពនារីមួយចំនួន នៅពេលដែលមានអារម្មណ៍មិនល្អ ពួកគេតែងតែទទួលទានរបស់ផ្អែម រឺក៏អាហារខាងក្រៅដើម្បីទទួលបានអារម្មណ៍ល្អមកវិញ។ ប៉ុន្ដែវិធីរំសាយអារម្មណ៍បែបនេះវាធ្វើឲ្យប៉ះពាល់ដល់សុខភាព ក៏ដូចជារបបចំណីអាហារជាខ្លាំង ដោយពួកគេមិនបានខ្វល់ពីជាតិកាល់ឡូរីដែលមាននៅក្នុងម្ហូននោះទេ។

រូបតំណាង

ហេតុនេះដើម្បីទទួលបានសុខភាពល្អ និងកាត់បន្ថយការទទួលទានម្ហូនអាហារខ្វះជីជាតិខាងក្រៅ បងប្អូនគួរតែមានការរៀបចំរបបអាហារឲ្យបានល្អ និងចេះដឹងពីកម្រិតនៅក្នុងការទទួលទាន។ ការធ្វើបែបនេះគឺដើម្បីទទួលបាននូវសុខភាពល្អ និងមិនឲ្យជះឥទ្ធិពលនៅពេលខាងមុខ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ