កម្ចាត់ស្បែកខ្មៅនៅចន្លោះកយ៉ាងមានប្រសិទ្ធិភាព ជាមួយនឹងវិធីទាំងនេះ

ការថែរក្សាស្បែក ជាកង្វល់ដែលសុភាពនារីគ្រប់រូបមិនអាចរំលងបាន ប៉ុន្ដែទោះបីជាមានការមើលថែយ៉ាងណា ក៏នៅតែមានចន្លោះខ្វះខាត។ ជាពិសេសស្នាមខ្មៅនៅលើក យើងដឹងហើយថាស្បែករបស់យើងពុំអាចសស្មើបាននោះទេ ហេតុនេះដើម្បីទទួលបានស្បែកនៅបរិវេណកសស្អាត បងប្អូនគួរតែសាកជាមួយនឹងវិធីខាងក្រោមនេះ៖

១. ប្រទាលកន្ទុយក្រពើ

នៅក្នុងប្រទាលកន្ទុយក្រពើសំបូរទៅដោយសារធាតុរ៉ែ និងវីតាមីន ដែលជួយព្យាបាលស្បែកខ្មៅយ៉ាងមានប្រសិទ្ធិភាព។ ដោយគ្រាន់តែយកវាមកធ្វើការស្រ្កាប នៅតំបន់កដែលខ្មៅទុកចោលប្រមាណ​៣០នាទី ចាំធ្វើការសំអាតវាចេញ។

រូបតំណាង

២. ទឹកខ្មេះផ្លែប៉ម

នៅក្នុងទឹកខ្មេះមានសារធាតុ pH ដែលជួយដុតកម្លោចស្បែកខ្មៅយ៉ាងល្អ ដោយគ្រាន់តែយកទឹកខ្មេះប៉ម ២ស្លាបព្រា លាយជាមួយនឹងទឹកបន្ទាប់មកយក សំលីទៅផ្ដិតដើម្បីធ្វើការជូតនៅតំបន់ដែលមានបញ្ហា។

រូបតំណាង

៣. ប្រេងអាល់ម៉ុង

ប្រេងអាល់ម៉ុងមានវីតាមីន E និងមានភ្នាក់ងារសំអាតធូលីដីដែលជាប់នៅលើស្បែក។ គ្រាន់តែយកប្រេងអាល់ម៉ុងពីរ ទៅបីដំណក់ដាក់នៅលើក ហើយធ្វើការម៉ាស្សាស្រាលៗនោះអ្នកនឹងទទួលបានស្បែកស្អាត។

រូបតំណាង

៤. ទឹកដំឡូងបារាំង

ទឹកដំឡូងបារាំង មានតួនាទីនៅក្នុងការជួយឲ្យស្បែកមានពន្លឺ និងជួយឲ្យស្បែកមានសំណើម។ ហេតុនេះយើងគ្រាន់តែយកទឹកដំឡូងបារាំង មកធ្វើការជូតវាស្រាលៗបន្ទាប់មកចាំលាងទឹកចេញជាការស្រេច៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ