សញ្ញាណទាំងនេះ កំពុងតែបញ្ជាក់ប្រាប់ពីបញ្ហាអ្វីមួយដល់អ្នក

យើងរាល់គ្នាតែងតែមានសុខភាពខុសៗពីគ្នា មមនមានស្ថានភាពដូចគ្នានោះទេ។ ប៉ុន្ដែយើងអាចធ្វើការសំគាល់ជំងឺរបស់យើងបាន តាមរយៈការប្រែប្រួលនៅលើផ្ទៃមុុខ។ ខាងក្រោមនេះគឺជាសញ្ញាណមួយចំនួន ដែលអាចបញ្ជាក់ប្រាប់យើងបានថាកំពុងតែមានបញ្ហាអ្វី៖

១. ការកើតមានស្ងួតបបូរមាត់

សម្រាប់បងប្អូន ដែលតែងតែជួបបញ្ហាស្ងួតបបូរមាត់ទោះបីជានៅក្នុងស្ថានភាពណាក្ដី នោះបានន័យថាបងប្អូនកំពុងតែមានបញ្ហាខ្វះជាតិទឹក ចំណុចទាំងនេះក៏អាចធ្វើឲ្យប៉ះពាល់ដល់តម្រងនោមបានផងដែរ បើសិនជាអ្នកពុំមានការត្រួតពិនិត្យ ក៏ដូចជាថែទាឲ្យបានល្អ។

រូបតំណាង

២. មានការដុះរោមពុកមាត់ច្រើន

ការដែលយើងចាប់អារម្មណ៍ថានីលើបបូរមាត់, ថ្ពាល់ ក៏ដូចជាចង្កា មានការដុះរោមច្រើខុសប្រក្រតីនោះបានន័័យថាបងប្អូនសុភាពនារីមួយចំនួនកំពុងតែមានបញ្ហាខាងអរម៉ូនស្ដ្រី ដែលគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានដិតដល់។

រូបតំណាង

៣. សាច់មុខឡើងសស្លេក

បងប្អូនគួរតែធ្វើការសម្គាល់ថានៅពេលដែលមុខរបស់យើងចាប់ផ្ដើមប្រែប្រួល ទៅជាស្លេក និងឡើងពណ៌លឿងនោះបានន័យថាបងប្អូនកំពុងតែកើតមានជំងឺស្លេកស្លាំង។

រូបតំណាង

៤. កើតមានកន្ទួលរមាស់

កាលណាបងប្អូនកើតមានកន្ទួលរមាស់នៅលើស្បែក អាចបញ្ជាក់ពីបញ្ហាមួយចំនួនរួមទាំងបញ្ហានៃការរំលាយអាហារ ដែលវាបណ្ដាលឲ្យកើតមានស្នាមកន្ទួល និងធ្វើឲ្យស្បែកឡើងរមាស់។

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ