ព្យាបាលបបូរមាត់ខ្មៅជាមួយនឹងវិធីងាយៗទាំងនេះ

សម្រាប់សុភាពនារីដែលនិយមលាបជាមួយនឹងក្រេមបបូរមាត់ រឺក៏និយមជក់បារី ការកើតមានបបូរមាត់ខ្មៅគឺជារឿងធម្មតា។ ប៉ុន្ដែបើសិនជាយើងពុំមានការព្យាបាលវាទេនោះ វានឹងធ្វើឲ្យមានភាពខ្មៅបែបនេះជាប់រហូត។ ហេតុនេះដើម្បីទទួលបានបបូរមាត់ផ្កាឈូកស្អាតអ្នកគួរតែសាកជាមួយនឹងវិធីមួយនេះ៖

១. ការធ្វើស្ក្រាប់បបូរមាត់

ការធ្វើស្ក្រាប់បបូរមាត់ គឺមានភាពងាយស្រួលជាខ្លាំងត្រឹមយើងលាយស្ករជាមួយនឹងប្រេងអូលីវ រឺក៏លាយទឹកឃ្មុំជាមួយនឹងស្ករ។ ដែលការធ្វើស្ក្រាប់នេះ ជួយជម្រុះកោសិកាស្បែកខ្មៅចាស់ៗនៅលើបបូរមាត់ ជួយឲ្យបបូរបងប្អូនទន់និងមានសំណើម។ នៅក្នុងការធ្វើស្ក្រាបបងប្អូន គួរតែយកម្រាមដៃញីវាស្រាលៗ ចាំយកក្រដាស់មកផ្ដិតវាចេញតិចៗ។ បន្ទាប់ពីបងប្អុនធ្វើការស្ក្រាប់រួច គួរតែជ្រើសរើសសារ៉ូមបន្ថែមពីលើដែលវាជួយឲ្យបបូរមាត់កាន់តែទន់រលោងស្អាត។

រូបតំណាង

២. រឿងដែលជៀសវាង

បងបង្អូនមិនគួរធ្វើការស្ក្រាប់បបូរមាត់ញឹកញាប់ពេកនោះទេ ព្រោះវាអាចធ្វើឲ្យសាច់បបូរស្ដើង, បាត់បងភាពសំណើម និងធ្វើឲ្យបបូរមាត់ស្ងួតប្រេះ។ ហេតុនេះក្នុងមួយសប្ដាហ៍បងប្អូនគួរតែធ្វើការស្ក្រាប់ ២ដងគឺគ្រប់គ្រាន់៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ