ទទួលទានម៉្សៅរមៀតនៅបរិមាណប៉ុន្មាន ទើបមិនប៉ះពាល់សុខភាព

យើងបានដឹងហើយថាការទទួលទានម៉្សៅរមៀត រឺក៏លេបថ្នាំរមៀតវាជួយដល់សុខភាពរបស់យើងជាខ្លាំង។ ប៉ុន្ដែបងប្អូនមិនដែលចាប់អារម្មណ៍ទេថា តើក្នុងមួយថ្ងៃរាងកាយរបស់យើងត្រូវការទទួលទានម៉្សៅរមៀតនៅក្នុងបរិមាណប៉ុន្មាន។ បងប្អូនអស់បារម្ភទៀតហើយ ខាងក្រោមនេះនឹងពន្យល់ដល់បងប្អូនឲ្យបានច្បាស់អំពីបញ្ហាសុខភាពទាំងនេះ។

រូបតំណាង

ដោយយើងទៅតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការទទួលទានរមៀតច្រើនវាមិនត្រឹមតែធ្វើឲ្យស្បែកស្អាតមានសំណើមប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជួយដល់សុខភាពផងដែរដោយវាជួយបណ្ដេញជាតិពុលពីរាងកាយ, ជួយសម្រួលសរសៃនៅក្នុងខ្លួន, មានភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងជំងឺរលាក រឺក៏ប្រតិកម្មស្បែក។

រូបតំណាង

ដែលជាធម្យមក្នុងមួយថ្ងៃបងប្អូនត្រូវទទួលទានម្ស៉ៅរមៀតចន្លោះពី ៥០០ ទៅ ១០០០មីលីក្រាម។ ប៉ុន្ដែត្រឹម ៥០០មីលីក្រាម គឺសមរម្យបំផុតសម្រាប់អ្នកដែលទទួលទានប្រចាំថ្ងៃ។ ដោយយើងអាចទទួលទានលាយជាមួយនឹងទឹកដោះគោ រឺក៏លាយជាមួយនឹងគ្រឿងទេសផ្សេងៗសម្រាប់ដាក់ក្នុងម្ហូប ទៅតាមចំណងចំណូលចិត្តរបស់បងប្អូន៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ