ទទួលទានតែ ដើម្បីជួយកម្លោចជាតិខ្លាញ់នៅក្នុងខ្លួន

ការទទួលទានតែជាប្រចាំ វាជួយសល់សុខភាពអ្នកជាច្រើន ជាពិសេសវាជួយរំលាយជាតិខ្លាញ់ដែលមាននៅក្នុងខ្លួនរបស់អ្នក។ សម្រាប់សុភាពនារីដែលចង់ទទួលបានរាងស្អាត គួរតែព្យាយាមនៅក្នុងការទទួលទានតែ។ ដោយតែមានជាច្រើនប្រភេទ ខាងក្រោមនេះគឺជាប្រភេទតែដែលជួយឲ្យមានរាងស្អាត និងជួយឲ្យមានសុខភាពល្អ៖

១. តែបៃតង

តែបៃតង វាអាចជួយបង្កើនអត្រារំលាយអាហាររបស់អ្នក លើសពីនេះវាក៏ជួយបង្កើនការបំប្លែងសារជាតិកាបូអ៊ីដ្រាត និងរំលាយជាតិខ្លាញ់ដែលមាននៅក្នុងខ្លួន។ ហេតុនេះយើងគួរតែទទួលទានពី ២ ទៅ ៣កែវក្នុងមួយថ្ងៃ។

រូបតំណាង

២. តែអូឡុង

តែអូឡុង មិនត្រឹមតែជួយឲ្យសម្រកទម្ងន់ និងកម្ចាត់ជាតិខ្លាញ់ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងសរសៃឈាម, ជួយបន្ថយហានិភ័យនៃជំងឺបេះដូង, សំបូរសារធាតុប្រឆាំងអុកស៊ីតកម្ម, ធ្វើឲ្យស្បែកស្អាត, ជួយសុខភាពមាត់ធ្មេញ, ទប់ស្កាត់ការលូតលាស់របស់បាក់តេរី, ប្រឆាំងនឹងមហារីក និងការព្យាបាលជំងឺទឹកនោមផ្អែមទៀតផង។

រូបតំណាង

៣. តែខ្មៅ

វាមានគុណសម្បត្តិជួយឲ្យយើងបាត់ងងុយគេង, បង្កើនការរំលាយអាហារ, ជួយរំលាយជាតិខ្លាញ់, ជួយសម្រកទម្ងន់ និងកាត់បន្ថយភាពតានតឹងផងដែរ។

រូបតំណាង

៤. តែផ្កាកូលាប

តែផ្កាកូលាប ជាប្រភេទតែដែលចាស់ជាងគេ ព្រោះវារួមបញ្ចូលជាមួយនឹងស្រទាប់ផ្កាស្រស់ៗ។ ដែលមានតួនាទីរំលាយជាតិខ្លាញ់ និងជាតិពុលដែលមាននៅក្នុងខ្លួនយ៉ាងមានប្រសិទ្ធិភាព៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ