ធ្វើយ៉ាងណាដើម្បីជួយឲ្យស្បែកអ្នកនៅតែចាំក្មេងជាងវ័យ

ស្បែករបស់មនុស្សម្នាក់គឺវាវិវឌ្ឍន៍ទៅតាមវ័យ ដែលពុំមាននរណាម្នាក់អាចហាមបានទេ។ ប៉ុន្ដែយើងយល់ខុសហើយ ដើម្បីឲ្យស្បែកអ្នកនៅតែចាំស្អាតរហូតគ្មានភាពជ្រាវជ្រួញ យើងគួរតែអនុវវត្តន៍នូវវិធីដូចខាងក្រោម។ ព្រោះវាមិនត្រឹមតែជួួយឲ្យសាច់ស្អាតប៉ុណ្ណោះទេ តែជាថែមជាជួយបង្ការភាពជ្រាវជ្រួញយ៉ាងមានប្រសិទ្ធិភាព៖

១. ព្យាយាមការពារស្បែកជាមួយនឹងក្រីមការពារស្បែក

ការពារកម្ដៅថ្ងៃជារឿងមួយដែលនារីៗត្រូវតែមានការប្រុងប្រយ័ត្ន ព្រោះថាបើសិនជាមិនមានការមើលថែឲ្យល្អទេនោះ វានឹងធ្វើឲ្យស្បែករបស់យើងស្រអាប់ និងឡោះងខ្មៅជាំមិនស្អាត។

រូបតំណាង

២. ឱស្សាហ៍ទទួលទានទឹក

យើងគួរតែកាតបន្ថយជាតិស្រវឹង ព្រោះវាធ្វើឲ្យស្បែកស្ងួតមិនស្អាត។ ការដែលយើងមានទម្លាប់ទទួលទានទឹកបានច្រើនក្នុងមួយថ្ងៃមិនត្រឹមតែជួយឲ្យស្បែកស្អាតចាំប៉ុណ្ណោះទេ តែវាជួយឲ្យស្បែកមានសំណើមស្អាត ជាពិសេសធ្វើឲ្យមើលមកស្បែកចាំងមានពន្លឺ។

រូបតំណាង

៣. មានរបបអាហារល្អ

ដើម្បីទទួលបានស្បែកចាំស្អាត យើងត្រូវតែមានការទទួលទានអាហារឲ្យបានត្រឹមត្រូវ និងវីតាមីនឲ្យបានគ្រប់គ្រាន់ ជាពិសេសវីតាមីន C ដែលវាមាននៅក្នុងផ្លែឈើ និងបន្លែ។

រូបតំណាង

៤. ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ មិនត្រឹមតែធ្វើឲ្យមានសុខភាពល្អទេ ប៉ុន្ដែវាជួយបណ្ដេញជាតិពុលដែលមាននៅក្រោមស្បែកជួយឲ្យស្បែកមានពន្លឺ ជាពិសេសជួយឲ្យស្បែកមានភាពយាធ្លាក់ និងជ្រាវជ្រួញ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ