មូលហេតុដែលធ្វើឲ្យអ្នកគេងមិនស្ងប់នៅពេលយប់

នាពេលយប់យុវវ័យភាគច្រើនតែងតែជួបនូវបញ្ហាគេងមិនបានស្ងប់ និងមិនបានគ្រប់គ្រាន់ដោយពួកគេតែងដឹងខ្លួនកណ្ដាលយប់ រឺក៏មានការគេងមិនលក់។ ដែលមូលហេតុទាំងនេះបណ្ដាលមកពីទម្លាប់ទាំង ៣នៅមុនពេលចូលគេង។ ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យពិបាកនៅក្នុងការគេងនាពេលយប់៖

១. ការលេងទូរស័ព្ទ

នៅពេលដែលមុនពេលចូលគេង យើងបានចំណាយពេលនៅមុនទូរស័ព្ទការដែលពន្លឺភ្លើងពណ៌ខៀវចាំងចូលក្នុងប្រសីភ្នែករបស់អ្នក វាធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់យើងជាខ្លាំង។ ដែលជាហេតុធ្វើឲ្យយើងមិនមានការងងុយគេង និងធ្វើឲ្យគេងមិនស្ងប់ល្អនៅពេលយប់។ ជាពិសេសនៅពេលភ្ញាក់ដឹងខ្លួននៅព្រឹកថ្ងៃថ្មី ធ្វើឲ្យអ្នកមានអារម្មណ៍វិលមុខ។

រូបតំណាង

២. ការដែលអ្នកទទួលទានជាតិកាហ្វអ៊ីន

នៅមុនពេលចូលគេងសម្រាប់យើងដែលចូលចិត្តទទួលទានជាតិកាហ្វេអ៊ីន នោះវាធ្វើឲ្យអ្នកមានការពិបាកនៅក្នុងការគេង ព្រោះដោយសារតែជាតិអ៊ីនមិនទាន់រំលាយអស់ ជាហេតុធ្វើឲ្យអ្នកពុំបានគេងសល់ស្រួល និងពិបាកនឹងគេង។

រូបតំណាង

៣. ការដែលមិនទទួលទានទឹក

ការដែលទទួលទានទឹកតិច រឺក៏មិនទទួលទានទឹកសោះនាពេលយប់ ធ្វើឲ្យខួរក្បាលចុះខ្សោយ ជាពិសេសធ្វើឲ្យខ្សោះជាតិទឹក និងគ្មានកម្លាំងនៅក្នុងខ្លួន។ ដែលការបាត់បង់ទាំងនេះ ធ្វើឲ្យមិនអាចគេងបាននាពេលយប់ និងធ្វើឲ្យបាត់បង់ថាមពលទាំងស្រុងនៅក្នុង។ ហើយយើងក៏ពុំមានកម្លាំងនៅក្នុងការធ្វើការនៅថ្ងៃថ្មីផងដែរ៕

រូបតំណាង

 

តេក្រុមហ៊ុនឥឡូវនេះ