អស់បញ្ហាជាមួយសក់បែកចុង និងសក់ស្ងួត

អាកាសធាតុក្ដៅ អាចបណ្ដាលឲ្យស្បែកក្បាលរបស់យើងមានភាពស្ងួត និងធ្វើឲ្យសក់បែកចុងគ្មានសំណើម។ ប៉ុន្ដែវិធីខាងក្រោមនេះនឹងជួយឲ្យគេចផុតពីបញ្ហាខាងលើ នឹងទទួលបានស្បែកក្បាលយ៉ាងមានសុខភាព៖

១.​ម៉ាស្សាជាមួយនឹងប្រេង

ប្រេងដូង រឺក៏ប្រេងអាល់ម៉ុនក្ដៅអ៊ុនយកមកធ្វើម៉ាស្សាតិចៗនៅលើស្បែកក្បាលដើម្បីជួយឲ្យសក់មានសំណើម និងទទួលបានសុខភាពស្បែកក្បាល។

រូបតំណាង

២. ការកាត់សក់

នៅពេលដែលយើងទុកសក់វែង មិនថែវាអាចធ្វើឲ្យសក់ឆាប់បែកចុង ហេតុនេះអ្នកគួរតែមានការថែរក្សាវា និងធ្វើការកាត់សក់ឲ្យបានទៀងទាត់។

រូបតំណាង

៣. បន្ថែមជាមួយនឹងសាប៊ូបន្ទន់សក់

បន្ទាប់ពីយើងធ្វើការសំអាតសក់រួចមក អ្នកគួរតែធ្វើការដាក់សាប៊ូបន្ទន់ដើម្បីជួយឲ្យសរសៃសក់កាន់តែមានភាពទន់ នឹងមានទម្ងន់។

រូបតំណាង

៤. កុំធ្វើការដក់សក់ជារៀងរាល់ថ្ងៃ

ក្នុងមួយសប្ដាហ៍យើងគួរតែធ្វើការកក់សក់ ២ ទៅ ៣ដងបានហើយ។ ព្រោះបើសិនជាធ្វើការកក់សក់ញឹកញាប់វាបង្កឲ្យសរសៃសក់របស់យើងមានភាពទន់ខ្សោយ និងឆាប់ជ្រុះ ជាពិសេសធ្វើឲ្យសក់ស្ងួតគ្មានសំណើម។

រូបតំណាង

៥. ធ្វើម៉ាសសក់

ដើម្បីធ្វើម៉ាសសក់ យើងគួរតែដាក់ប្រេងផ្កានៅលើសក់ញីវាតិចៗ បន្ទាប់មកអប់វាទុកប្រមាណប្រមាណ ១៥នាទីចាំធ្វើការសំអាតវាចេញ៕

រូបតំណាង

 

តេក្រុមហ៊ុនឥឡូវនេះ