ទឹកឃ្មុំផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក?

ទឹកឃ្មុំ មិនមែនគ្រាន់តែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្ដែវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ក៏ដូចជាស្បែកមុខរបស់យើង។ ខាងក្រោមនេះគឺជាវិធីមួយចំនួន ដែលជួយឲ្យបងប្អូននឹងទទួលបានស្បែកមុខដ៏ស្រស់ស្អាត និងរាងក៏ស្រលូន៖

១. ទទួលបានក្បាលពោះរាបស្មើ

ដើម្បីទទួលបានរាងស្អាត និងស្លីមបងប្អូនគួរតែលាយទឹកឃ្មុំ ៣ស្លាបព្រាកាហ្វេជាមួយនឹង ទឹកខ្មេះប៉ម ១ស្លាបព្រា ហើយទទួលទានវាជារៀងរាល់ព្រឹកនោះនឹងទទួលបានលទ្ធផលដែលបងប្អូនចង់បាន។

រូបតំណាង

២. បំបាត់ស្នាម និងជួយកម្ចាត់ស្បែកចាស់ៗ

  • លាយទឹកឃ្មុំ ជាមួយនឹងក្រូចឆ្មា និងទឹកដោះគោជូរដើម្បីធ្វើការបណ្ដេញស្បែកចាស់ៗនៅលើផ្ទៃមមុខ។ ដោយបងប្អូនគ្រាន់តែលាយវាឲ្យស្មើគ្នាបន្ទាប់មកយក វាមកបិទនៅលើផ្ទៃមុខ ទុកចោលប្រមាណ ១០នាទីចាំធ្វើការសំអាតចេញ។
រូបតំណាង
  • យកទឹកឃ្មុំ លាយជាមួយនឹងចេក ហើយធ្វើការកិនវាឲ្យបានម៉តល្អ ចាំយកចាមកបិទនៅលើផ្ទៃមុខ ទុកចោល ១៥នាទីនោះបងប្អូននឹងទទួលបានស្បែកមុខស្អាត គ្មានស្លាកស្នាមនៅលើផ្ទៃមុខ។
រូបតំណាង

៣. ទទួលបានសាច់ទន់ដូចជាកូនក្មេង

លាយទឹកឃ្មុំ, ក្រូចឆ្មា និងម៉្សៅរមៀត ចូលគ្នារួចហើយយកវាមកស្រ្កាបនៅលើស្បែក ម៉ាស្សាវាថ្នមពី ៥ ទៅ ១០នាទីចាំធ្វើការសំអាតចេញ នោះយើងនឹងទទួលបានសាច់ដ៏ទន់ និងមានសំណើម។

រូបតំណាង

៤. ជួយឲ្យសក់មានទម្ងន់ស្អាត

លាយទឹកឃ្មុំ និងប្រេងអូលីវ បន្ទបា់មកយកវាមកអប់សក់ប្រមាណ ៥នាទីចាំសំអាតវាចេញ នោះបងប្អូននឹងទទួលបានសក់មានពន្លឺ និិងរលាស់ស្អាតបែបធម្មជាតិ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ