វិធីក្នុងការកម្ចាត់មុនក្បាលខ្មៅ ដែលមាននៅលើច្រមុះ

អ្នកណាៗក៏មិនចង់ឲ្យមានមុននៅលើផ្ទៃមុខរបស់ខ្លួនដែរ ដោយពួកគេព្យាយាមស្វែងរកមធ្យោបាយជាច្រើនដើម្បីកម្ចាត់វាចេញពីលើផ្ទៃមុខ។ ហេតុនេះទើបយើងបានលើកយកប្រធានបទនេះមក ដើម្បីជួយដល់អ្នកទាំងអស់គ្នានៅក្នុងការកម្ចាត់មុខក្បាលខ្មៅដែលមាននៅច្រមុះ៖

១. អ្វីដែលយើងចាំបាច់ត្រូវមាន

  • សំលី
  • ទឹកខ្ពល់មាត់
  • ខ្សែសំរាប់ធ្វើការសំអាតធ្មេញ
  • កូនកន្សែងតូច
  • ចុងក្រោយគេគឺទឹកក្ដៅ។
រូបតំណាង

២. វិធីនៅក្នុងការសំអាតមុនក្បាលខ្មៅ

ដំបូងយើងគ្រាន់តែយកកន្សែងតូចនោះទៅជ្រលក់នឹងទឹកក្ដៅ បន្ទាប់មកទៀតយកវាមកស្អំនៅលើច្រមុះរបស់យើងទុកចោល ៥នាទី ដើម្បីឲ្យទឹកក្ដៅជួយបើករន្ធរោមនៅលើច្រមុះ ក្នុងការងាយស្រួលយើងធ្វើការសំអាតមុនចេញជាពិសេសគឺមុនក្បាលខ្មៅ។

រូបតំណាង

បន្ទាប់ពីស្អំរួចមកយើងមិនគួរប្រើដៃទៅញេចមុននោះទេ វាអាចបណ្ដាលឲ្យសាច់មុខក្លាយ ហេតុនេះយើងគួរតែយកសម្រាប់សំអាតធ្មេញមកធ្វើការរួសវាស្រាលៗនៅបរិវេណច្រមុះ។ ទើបចុងក្រោយយើងគ្រាន់តែយកសំលីដែលដាក់ទឹកថ្នាំខ្ពល់មាត់ មកធ្វើការញីស្រាលៗ ដើម្បីបង្រួមរន្ធរោមរបស់បងប្អូនវិញ៕

រូបតំណាង
រូបតំណាង
រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ