អ្នកចូលចិត្តខាំក្រចកខ្លួនឯង គួរតែអានពីគុណវិបត្តិទាំងនេះ

មានមនុស្សជាច្រើន នៅពេលដែលទទួលរងនៅសម្ពាតខាងក្រៅពួកគេតែងតែធ្វើការខាំក្រចករបស់ខ្លួនឯង ដើម្បីរំសាយអារម្មណ៍។ ប៉ុន្ដែបើសិនជាតាមអ្នកចិត្តសាស្រ្ដបានលើកឡើងថា ការដែលយើងមានទម្លាប់បែបនេះអាចបណ្ដាលមកពីជំងឺផ្លូវចិត្ត ដែលមានអារម្មណ៍ធុញធប់, ដោះស្រាយអ្វីក៏មិនចេញ និងចេះតែម៉ួរម៉ៅ។ ដែលនេះជាការព្រួយបារម្ភជាខ្លាំង ព្រោះយើងអាចនឹងមានអាការៈប៉ះពាល់ដល់ស្មារតីយ៉ាងធ្ងន់ធ្ងរជាងនេះបើសិនជាពុំមានការព្យាបាលឲ្យបានទាន់ពេលវេលា។​ ខាងក្រោមនេះគឺជាវិធីខ្លះៗ ដែលជួយមិនឲ្យបងប្អូនខាំក្រចកខ្លួនឯងទៀត៖

រូបតំណាង

១. ព្យាយាមកាត់ក្រចកឲ្យខ្លី

បើសិនជាអ្នកមិនចង់មានទម្លាប់នេះតទៅទៀត បងប្អូនគួរតែកាត់ក្រចកឲ្យខ្លី ព្រោះធ្វើបែបនេះពុំមានក្រចកសម្រាប់ខាំទៀតនោះទេ ហើយបងប្អូនក៏មិនអាចខាំសាច់ដៃបានដែរ។

រូបតំណាង

២. ចំណាយពេលទៅធ្វើក្រចកនៅហាង

នៅពេលដែលបងប្អូនបានចំណាយលុយធ្វើក្រចកនៅហាង យបងប្អូនប្រាកដជាមានការគិតជាមុន មុននឹងខាំក្រចករបស់ខ្លួន រឺក៏យើងអាចធ្វើការតក្រចកដើម្បីការពារមិនឲ្យខាំក្រចកខ្លួនឯងបានទៀត។

រូបតំណាង

៣. ស្វែងរកបញ្ហាដែលធ្វើឲ្យយើងស្រ្តេស

បើសិនជាយើងរកពុំឃើញនូវដំណោះស្រាយ នោះអ្នកនៅតែមានអារម្មណ៍តប់ប្រមល់ ដែលធ្វើឲ្យបងប្អូនចេះតែចង់ខាំក្រចកដៃខ្លួនដើម្បីរំសាយអារម្មណ៍៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ