ធ្វើយ៉ាងណាដើម្បីទទួលបានស្បែកទន់ និងមានសំណើមល្អនារដូវរងា

នៅពេលដែលផ្លាស់ប្ដូររដូវធ្លាក់ខ្យល់ យើងរាល់គ្នាតែងតែជួបនៅបញ្ហាបែកស្រកា និងស្បែកស្ងួតគ្មានសំណើម។ ជាហេតុធ្វើឲ្យនារីមួយចំនួនបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ប៉ុន្ដែបងប្អូនកុំមានបារម្ភតទៅទៀតអី ព្រោះខាងក្រោមនេះគឺជាវិធីដ៏ល្អសម្រាប់នារីគ្រប់រូបអាចជៀសពីបញ្ហានេះបាន៖

១. កុំឱស្សាហ៍ឲ្យអ្នកប៉ះជាមួយនឹងសាប៊ូ

នៅពេលដែលបងប្អូនប៉ះពាល់ទឹក រឺក៏សាប៊ូច្រើនពេក ជាតិកាត់នៅក្នុងសាប៊ូវាបានធ្វើឲ្យស្បែកដៃ និងជើងរបស់បងប្អូនស្ងួត និងប្រេះស្រកាមិនស្អាត។ ហេតុនេះគួរតែធ្វើការកាពារ ជាមួយនឹងស្រោមដៃមុននឹងចាប់កាន់ធ្វើអ្វីៗ។

រូបតំណាង

២. ធ្វើការស្រ្កាបជាប្រចាំ

ការធ្វើស្រ្កាបនេះ គឺដើម្បីជម្រុះនៅកោសិកាចាស់ៗចោលឲ្យអស់ និងជម្រុះភាពខ្មៅនៅលើស្បែក ជាពិសេសជួយឲ្យស្បែកភ្លឺស្អាតគ្មានស្នាម។ ប៉ុន្ដែបងប្អូនគួរតែធ្វើការស្រ្កាបនៅលើស្បែកថ្នមៗ កុំខ្លាំងពេកវាធ្វើឲ្យស្បែកបងប្អូនឡើងក្រហម។

រូបតំណាង

៣. ប្រើក្រីមជាជំនួយ

ប្រេះកែងជើង ក៏ជារឿងមួយដែលយើងគ្រប់គ្នាកង្វល់ផងដែរ ហេតុនេះដើម្បីទទួលបានកែងជើងដ៏ស្អាត បងប្អូនគួរតែធ្វើការលាបក្រីមមុនពេលបងប្អូនចូលគេង។ ព្រោះការធ្វើបែបនេះមិនត្រឹមតែជួយបំបាត់បញ្ហាប្រេះកែងជើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយឲ្យជើងមានសំណើមថែមទៀតផង៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ