ចង់បានរាងស្អាត និងមានសុខភាពល្អដំឡូងបារាំងអាចជួយអ្នកបាន

ដំឡូងបារាំង យើងដឹងហើយថាជាប្រភេទបន្លែដែលមានប្រូតេអ៊ីន, មានកូលេស្ដេរ៉ូលទាប, ជាតិហ្វាយប៊ឺ, វីតាមីនC​ និងមានកាឡូរីទាប។ ជាហេតុធ្វើឲ្យអ្នកមិនមានបញ្ហាចំពោះសុខភាព រីឯសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ក៏អាចក្លាយទៅជារបបអាហារដ៏ល្អផងដែរ។

រូបតំណាង

ប៉ុន្ដែបើសិនជាយើងចង់ទទួលបានរាងស្អាត បងប្អូនគួរតែកាត់បន្ថយការទទួលទានដំឡូងបារាំងចៀន និងបែបនំកញ្ចប់ព្រោះថានៅក្នុងនោះវាសំបូរកាឡូរីខ្ពស់ ជាពិសេសវានៅតែមានជាតិផ្អែមនៅក្នុងនោះ។ ជាការល្អបងប្អូនគួរតែទទួលទានដំឡូងបារាំងបែបធម្មជាតិ ដូចជាការយកទៅស្ងោរ រឺក៏ចំហុយវា លើសពីនេះនៅពេលទទួលទានកុំមានការបន្ថែមប៊ឺ រឺក៏ជាតិផ្អែមអ្វីទាំងអស់ទៅលើវា បើសិនជាបងប្អូនចង់ទទួលបានរាងស្អាត ព្រមទាំងសុខភាពល្អ។ ប៉ុន្ដែបើសិនជាបងប្អូនពុំមានការតម រឺក៏រៀបរបបអាហារឲ្យបានត្រឹមត្រូវទេ នោះទោះបីជាទទួលទានដំឡូងបារាំងច្រើនយ៉ាងណាក៏ពុំមានប្រសិទ្ធិភាពដែរ។

រូបតំណាង

សារធាតុនៅក្នុងដំឡូងបារាំង៖

  • ប្រូតេអ៊ីនៈ  ៥ ក្រាម
  • កាឡូរី ៈ ១៦៨
  • ហ្វាយប៊ឺ ៈ ៣ ក្រាម
  • ជាតិស្ករ ៈ ១ ក្រាម
  • ការធាត់ ៈ ០.២ ក្រាម៕
រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ