បំបាត់ស្នាមអុចខ្មៅ និងស្នាមជាំនៅលើផ្ទៃមុខជាមួយនឹងផ្លែស្ត្រប៊ឺរី

ផ្លែស្ត្រប៊ឺរី ជាផ្លែឈើមួយប្រភេទដែលសំបូរទៅដោយវីតាមីន និងជំនួយដល់សុខភាព។ ប៉ុន្ដែវាក៏មានមុខងាយនៅក្នុងការថែរក្សាសម្រស់របស់យើងផងដែរ។ ខាងក្រោមនេះគឺជាវិធីងាយៗដែលជួយឲ្យសម្រស់របស់បងប្អូនស្អាតបែបធម្មជាតិ៖

១. ជួយកម្ចាត់ស្នាមអុចខ្មៅ

ស្បែកមុខខូចដោយសារតែពន្លឺថ្ងៃ រឺក៏មានស្នាមជាំអុចខ្មៅ អស់បារម្ភទៀតហើយ ដោយបងប្អូនគ្រាន់តែយកផ្លែស្ត្រប៊ឺរី ទៅកិនជាទឹកបន្ទាប់មកយកទឹកវាមកធ្វើការលាបនៅលើផ្ទៃមុខ ទុកចោលប្រមាណ ២០នាទីចាំធ្វើការសំអាត។ បងប្អូនបន្ដធ្វើបែបនេះឲ្យបាន ៣ដងក្នុងមួយសប្ដាហ៍នោះនឹងមានអារម្មណ៍ថាប្លែកចំពោះស្បែកមុខ។

រូបតំណាង

២. ជួយកម្ចាត់មុន

ដើម្បីកម្ចាត់មុន ក៏ដូចជាកោសិកាចាស់ៗនៅលើផ្ទៃមុខ ត្រឹមអ្នកយកផ្លែស្ត្រប៊ឺរីលាយជាមួយនឹងក្រីមទឹកដោះគោលាយវាឲ្យសព្វ បន្ទាប់មកធ្វើការម៉ាសមុខ ១០នាទី នោះបងប្អូននឹងទទួលបានស្បែកមុខដ៏ស្រស់ស្អាត។

រូបតំណាង

៣. ជួយឲ្យមុខភ្លឺស្អាត

ចង់បានស្បែកមុខស និងភ្លឺស្អាត បងប្អូនគ្រាន់តែធ្វើការស្រ្កាបជាមួយនឹងផ្លែស្ត្រប៊ឺរីនោះបងប្អូននឹងទទួលបានស្បែកមុខដ៏ស្រស់ស្អាត។ ដោយគ្រាន់តែធ្វើការលាយផ្លែស្ត្រប៊ឺរីពី ៥ ទៅ ៦ផ្លែ ជាមួយនឹងទឹកឃ្មុំ ២ស្លាបព្រា និងបន្ថែមទឹក ៣ដំណក់។ បន្ទាប់មកទៀតធ្វើការកូរវាឲ្យបានសព្វ ចាំយកវាមកធ្វើស្រ្កាបនៅលើផ្ទៃមុខ ទុកចោល ១០នាទីចាំធ្វើការសំអាតវាចេញ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ