ការមានទម្លាប់គេងដកដង្ហើមតាមមាត់ អ្នកនឹងជួបបញ្ហាទាំងនេះ

សម្រាប់បុគ្គលដែលមានទម្លាប់គេងចំហមាត់ អាចមកពីបញ្ហាផ្សេងៗ រឺអាចមកពីទម្លាប់របស់ពួកគេ។ ប៉ុន្ដែការដែលអ្នកមានទម្លាប់ទាំងនេះ អាចធ្វើឲ្យបងប្អូនជួបនូវបញ្ហាជាច្រើនដែលអ្នកនឹកស្មានមិនដល់។ ខាងក្រោមនេះគឺជាបញ្ហាមួយចំនួនដែលបណ្ដាលមកពី ទម្លាប់នៃការគេងចំហមាត់ដែលបងប្អូនគួរតែប្រុងប្រយ័ត្ន៖

១. ធ្វើឲ្យប៉ះពាល់ដល់សុខភាពមាត់ធ្មេញ

ការដែលបងប្អូនមានទម្លាប់គេងចំហមាត់អាចធ្វើឲ្យធ្មេញរបស់អ្នកឆាប់ពុក ហើយធ្វើឲ្យកើតមានបាក់តេរីនៅក្នុងមាត់ ទទួលទានអ្វីក៏ស្រាវ។ នេះដោយសារតែការដែលបងប្អូនគេងចំហមាត់ ហើយធ្វើឲ្យខ្យល់ចូលតាមមាត់ច្រើន និងធ្វើឲ្យនៅក្នុងមាត់បងប្អូនមានភាពស្ងួ។ ហេតុនេះបងប្អូនគួរតែបញ្ឈប់ទម្លាប់មួយនេះ។

រូបតំណាង

២. ធ្វើឲ្យកើតមានខ្យល់ដង្ហើមមិនល្អ

ដង្ហើមមិនល្អ គឺជាលទ្ធផលនៃការថយចុះនៃទឹកមាត់ដែលមាននៅក្នុងមាត់។ បញ្ហានេះកើតឡើងដោយសារតែការដកដង្ហើមចេញពីមាត់ពេលកំពុងគេង។ លើសពីនេះវាក៏ធ្វើឲ្យបងប្អូនខ្សោយកម្លាំងទៀតផង។

រូបតំណាង

៣. ឆា​ប់អស់កម្លាំង និងនឿយហត់

ការដកដង្ហើមដោយប្រើមាត់ វាធ្វើឲ្យអុកស៊ីសែនតិចនៅក្នុងសួតរបស់បងប្អូនដែលជាលទ្ធផលនៃភាពអស់កម្លាំង, ឆាប់ហត់ និងពុំមានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់។

រូបតំណាង

៤. ធ្វើឲ្យស្ងួតបបូរមាត់

ការដែលបងប្អូនដកដង្ហើមតាមមាត់ ធ្វើឲ្យខ្សត់ទឹកមាត់ ហេតុនេះវាបណ្ដាលឲ្យបបូរមាត់របស់បងប្អូនមានភាពស្ងួត។ ដូចនេះបងប្អូនគួរតែជ្រើរើសផលិតផល ដើម្បីការពារបបូរមាត់ រឺក៏ធ្វើជាស្រ្កាបដើម្បីទទួលបានបបូរមាត់មានសំណើម ទន់។

រូបតំណាង

៥. បង្កឲ្យខូចទ្រង់ទ្រាយបបូរមាត់

ការដែលបងប្អូនចំហរហូតនោះ វាអាចធ្វើឲ្យបបូរមាត់របស់បងប្អូនវៀចមិនស្អាត ព្រោះវាប៉ះពាល់ដល់ទីតាំងនៃធ្មេញរបស់បងប្អូនដែលអាចប៉ះពាល់ដល់បបូរមាត់និងអណ្តាត។ សម្រាប់បងប្អូនដែលធាត់ រឺមានសាច់ច្រើនរឹតតែមានគ្រោះថ្នាក់ ហេតុនេះបងប្អូនគួរតែទៅពីចារណាជាមួយនឹងគ្រូពេទ្យ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ