វិធីងាយៗក្នុងការកម្ចាត់ផ្កាស្បូននៅលើផ្ទៃមុខ

យើងដឹងហើយថាផ្កាស្បូន គឺជាមុនសៗដែលមាននៅលើផ្ទៃមុខនៅក្នុងត្របកភ្នែក, លើក, បបូរមាត់ និងទ្រូង។ ដែលវាជាមុននៅក្រោមស្បែក មានភាពពិបាកព្យាបាលជាខ្លាំង។ ប៉ុន្ដែបងប្អូនអស់បារម្ភ ជាមួយនឹងវិធីងាយៗខាងក្រោមនេះ៖

១. ប្រេងឈើ

បងប្អូនគ្រានតែលាយប្រេងឈើ ៥ដំណក់ ជាមួយនឹងប្រេងដូង លាយវាឲ្យសព្វ បន្ទាប់មកយកវាមកធ្វើការម៉ាស្សានៅលើផ្ទៃមុខថ្នមៗពី ១០ ទៅ ១៥នាទីចាំលាងសំអាតវាចេញ។ បន្ដធ្វើបែបនេះ ២ដងក្នុងមួយថ្ងៃបងប្អូននឹងទទួលបានប្រសិទ្ធិភាព។

រូបតំណាង

២. ម្ស៉ៅចន្ទន៍ក្រស្នា

លាយម្ស៉ៅចន្ទន៍ក្រស្នា ជាមួយនឹងទឹកផ្កា កូរវាឲ្យសព្វរួចយកវាមកជូតនៅលើតំបន់ដែលមានមុនផ្កាស្បូន ទុកចោលពី២០ ទៅ ២៥នាទីចាំលាងទឹកចេញ។

រូបតំណាង

៣. ស្ក្រាបក្រូចឆ្មា

គ្រាន់តែលាយទឹកក្រូចឆ្មា, ស្ករ ២ស្លាបព្រាកាហ្វេ និងប្រេងអូលីវជាមួយគ្នា លាយវាឲ្យចេញជាស្ក្រាប បន្ទាប់មកធ្វើការម៉ាស្សានៅលើមុខប្រមាណ ២០នាទីចាំបងប្អូនសំអាតវាចេញ។

រូបតំណាង

៤. ទឹកឃ្មុំ

ត្រឹមតែយកទឹកឃ្មុំមកលាបនៅតំបន់ដែលមានបញ្ហា ទុកចោលប្រមាណ ១៥ ទៅ ២០នាទីចាលាងវាចេញ ហើយបងប្អូនគួរតែធ្វើបែនេះពី ២​ ទៅ ៣ដងក្នុងមួយសប្ដាហ៍។

រូបតំណាង

៥. ទឹកខ្មេះប៉ម

គ្រាន់តែលាបទឹកខ្មេះប៉មនៅតំបន់ដែលកើតមានមុន រួចបងប្អូនទុកវាចោលរយៈពេល ១៥នាទីចាំធ្វើការលាងសំអាតវាចេញ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ