ដើម្បីបង្កាមិនឲ្យកើតមានជំងឺមហារីក អ្នកគួរអនុវត្តន៍វិធីទាំងនេះ

សព្វថ្ងៃមានសុភាពនារីមួយចំនួនដែលទទួលរងការកើតមានជំងឺមហារីកសុដន់។ នេះដោយសារតែពួកគេមិនបានយកចិត្តទុកដាក់ និងមានការធ្វើធ្វេសប្រហែសចំពោះជីវភាពប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជាវិធីបង្កានៃការកើតមានជំងឺមហារីកសុដន់ដែលបងប្អូនគួរតែអនុវត្តន៍៖

១. ទទួលទានបន្លែ និងគ្រាប់ធុញ្ញជាតិឲ្យបានច្រើន

បងប្អូនគួរតែទទួលទានន្លែ ឲ្យបានជាប្រចាំព្រោះវាជួយដល់សុខភាពរបស់បងប្អូនជាច្រើន ជាពិសេសវាជួយប្រឆាំងនឹងមហារីកដែលអាចពន្យារពេលបង្កើតនៃដុំសាច់។ ហេតុនេះបងប្អូនគួរតែទទួលទានបន្លែដូចជាប៊ឺ, ផ្កាខាត់ណាជាដើម ព្រោះដោយសារតែនៅក្នុងបន្លែ​សម្បូរសារធាតិចិញ្ចឹមជាច្រើនដែលជួយអ្នកប្រឆាំងពីជំងឺក៏សាហាវមួយនេះ។

រូបតំណាង

២. ត្រូវតែធ្វើការត្រួតពិនិត្យដោយខ្លួនឯង

កុំខ្លាចក្នុងការសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ ព្រោះមានស្ត្រីជាច្រើនមិនអើរពើអំពីបញ្ហាសុដន់របស់ពួកគេ ហើយចាំរហូតដល់ពួកគេសង្កេតឃើញគឺដល់ដំណាក់កាលគ្រោះថ្នាក់នៃជំងឺមហារីកទៅហើយ។ ហេតុនេះបងប្អូនត្រូវសង្កេតមើលសារពាង្គកាយឲ្យបានដិតដល់ ព្រោះបើសិនជាបងប្អូនតែងតែមានអារម្មណ៍ថាឈឺឆ្អឹងខ្នង, បរិវេណសុដន់ឡើងក្រហម និងប៉ះទៅឈឺ នោះបងប្អូនគួរតែទៅពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតជាបន្ទាន់។

រូបតំណាង

៣. រក្សារបបអាហាររបស់បងប្អូន

បងប្អូនគួរតែកាត់បន្ថយនៅក្នុងការទទួលទាននៅខាងក្រៅ ព្រោះអ្នកវិទ្យាសាស្រ្ដបានលើកឡើងថាអាហារ Fast Foods អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់រហូតដល់ទៅ ១០%។ ហេតុនេះបងប្អូនគួរតែកាត់បន្ថយទទួលទាន​នំប៉័ង, ហត់ដក, សេនវ៉ិច និងប៊ឺជាដើម។

រូបតំណាង

៤. ការផឹកកាហ្វេ

បើសិនជាបងប្អូនទទួលទានកាហ្វេនៅអាយុជំទង់នោះមិនកើតជាបញ្ហាអ្វីនោះទេ ប៉ុន្ដែបើសិនជាបងប្អូននៅតែបន្ដទទួលទានចាប់ពីអាយុ ៥០ឡើងនោះបងប្អូននឹងទទួលរងកើតមានជំងឺមហារីកសុដន់។ ព្រោះអាយុបងប្អូនកាន់តែចាស់ ហេតុនេះការបំលែងសារធាតុអ៊ីងនៅក្នុងរាងកាយក៏មានការកាត់បន្ថយ ជាហេតុធ្វើឲ្យវាអាចប្រឈមទៅនឹងមហារីកសុដន់។

រូបតំណាង

៥. ទទួលទានវីតាមីន D

សម្រាប់បងប្អូនដែលទទួលវីតាមីន D បានគ្រប់គ្រាន់នោះបងប្អូននិងអាចជៀសផុតពីជំងឺមហារីកសុដន់ទៅ ៨០%។ ដែលវីតាមីន Dនេះ សំបូរនៅក្នុងសាច់ត្រី, ពងមាន់, ផ្លែក្រូចនិងត្រីសាម៉ុង៕

រូបតំណាង

 

តេក្រុមហ៊ុនឥឡូវនេះ