កម្ចាត់កោសិកាស្បែកចាស់ៗយ៉ាងមានប្រសិទ្ធិភាព ជាមួយនឹងសំបកចេក

យើងដឹងហើយថាផ្លែចេក គឺតែងតែផ្ដល់ផលល្អចំពោះសុខភាពព្រោះវាសំបូរទៅដោយជាតិសរសៃដែលជួយសម្រួលដល់ការរំលាយអាហារ និងជួយព្យាបាលពីបញ្ហាទល់លាមក។ ប៉ុន្ដែផ្លែចេក ក៏អាចជួយឲ្យបងប្អូនមានសម្រស់ស្អាតបានដែរ ខាងក្រោមនេះជាគុណសម្បត្តិរបស់ផ្លែចេក៖

១. ជួយឲ្យស្បែកមុខមានសំណើម

ផ្លែចេកសំបូរជាតិប៉ូតាស្យូមហើយវាអាចជាផ្ដល់សំណើមដល់ស្បែករបស់អ្នក។ ដោយបងប្អូនគ្រាន់តែយកសំបកចេកមកបិទនៅលើផ្ទៃមុខ បន្ទាប់មកទុកចោលប្រមាណ ៣ ទៅ ៤នាទីចាំលាងទឹកចេញ។ នោះបងប្អូនទទួលបានជាតិសំណើមដែលមាននៅលើមុខរបស់បងប្អូន។

រូបតំណាង

២. កម្ចាត់មុនយ៉ាងមានប្រសិទ្ធិភាព

ដោយសារតែនៅក្នុងសំបកចេកមានវីតាមីនដែលអាចជួយប្រឆាំងអុកស៊ីតកម្ម និងជួយឲ្យស្បែមុខរបស់បងប្អូនរលូងស្អាតគ្មានមុន។ ដោយបងប្អូនគ្រាន់តែរក្សាទុកជាតិសរសៃសៗដែលមាននៅសំបកចេក ទុកវារហូតឡើងពណ៌ត្នោតចាំបងប្អូនយកវាមកបិទនៅលើផ្ទៃមុខ។

រូបតំណាង

៣. ជួយកម្ចាត់កោសិកាចាស់ៗ

នៅពេលដែលស្បែករបស់បងប្អូនងាយនឹងប្រតិកម្មនិងសាប៊ូ រឺក៏ស្បែកខ្មៅជាំ នោះបងប្អូនអាចធ្វើជាស្រ្កាបដើម្បីជម្រុះកោសិកាស្បែកដែលងាប់ចេញ។ ដោយបងប្អូនគ្រាន់តែយកចេកពណ៌សលាយជាមួយនឹងស្ករពណ៌ត្នោត កូរវាឲ្យសព្វរួចចាំយកវាមកខាត់នៅលើស្បែក ដោយទុកចោលប្រមាណ១៥ ទៅ ២០នាទីចាំបងប្អូនលាងសំអាតទឹកចេញ។

រូបតំណាង

៤. ជួយព្យាបាលសក់ស្ងួត

បើសិនជាបងប្អូនមានសក់ស្ងួត បងប្អូនកុំបារម្ភទៀតអីត្រឹមតែធ្វើម៉ាសសក់ជាមួយនឹងសំបកចេក នោះសក់បងប្អូននឹងប្រែជាមានសំណើម និងមានភាពរលាស់ស្អាត។ ដោយគ្រាន់តែយកចេកលាយជាមួយនឹងទឹកឃ្មុំបន្ដិច ហើយចាំបងប្អូនយកវាមកធ្វើការអប់សក់ជាការស្រេច៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ