បបូរមាត់ស្ងួត មាត់ប្រេះលែងជាបញ្ហាសម្រាប់បងប្អូនទៀតហើយ

សុភាពនារីមួយចំនួនដែលនិយមជាមួយនឹងគ្រឿងសំអាង ប្រាកដជាកើតមានភាពមិនស្បាយនោះទេនៅពេលដែលបបូរមាត់ខ្លួនមិនស្អាត លាបក្រេមអ្វីក៏មិនឃើញរលូងស្អាត ដោយសារតែខ្លួនមានបបូរស្ងួត នឹងប្រេះ។ ប៉ុន្ដែបងប្អូនអស់បារម្ភទៀតហើយជាមួយនឹងវិធីងាយៗខាងក្រោមនេះ៖

១. ផឹកទឹកឲ្យបានច្រើន

យ៉ាងហោចណាស់មួយថ្ងៃបងប្អូនត្រូវទទួលទានទឹកឲ្យបាន ៨កែវដើម្បីឲ្យខ្លួនអ្នកមានសំណើម និងជួយឲ្យបបូរមាត់បងប្អូនរលូងស្អាតិនស្ងួតដូចពីមុន។

រូបតំណាង

២. ធ្វើស្រ្កាបបបូរមាត

ពេលខ្លះមិនមែនមកពីបងប្អូនខ្វះជាតិទឹកនោះទេ តែដោយសារតែកោសិកាចាស់ៗដែលវាងាប់ហេតុនេះវាធ្វើឲ្យបបូរមាត់របស់បងប្អូនប្រែទៅជាខ្មៅ។ ហេតុនេះបងប្អូនគួរតែធ្វើស្រ្កាបបបូរមាត់ឲ្យបាន ២ដងក្នុងមួួខែ នោះបងប្អូននឹងទទួលបានបបូរមាត់ដ៏ទន់ និងឡើងពណ៌ផ្កាឈូកស្អាត។

វិធីធ្វើស្រ្កាបៈ បងប្អូនគ្រាន់តែលាយស្ករក្រហម ១ស្លាបព្រា, ទឹកឃ្មុំ ១ស្លាបព្រា និងប្រេងអូលីវ រួចកូរវាឲ្យសព្វជាការស្រេច។

រូបតំណាង

៣. អ្វីដែលបងប្អូនមិនគួរធ្វើ

  • កុំធ្វើការលិតបបូរមាត់ខ្លួនឯង ព្រោះវាបណ្ដាលឲ្យបបូរមាត់បងប្អូនប្រែទៅជាខ្មៅ និងស្ងួតបាន
  • បងប្អូនគួរតែទទួលទានរបបអាហារដែលសំបូរទៅដោយវីតាមីន C និង B ឲ្យបានច្រើន ព្រោះវាជួយឲ្យបបូរមាត់មានសំណើម និងមិនធ្វើឲ្យប្រេះបបូរមាត់៕
រូបតំណាង

 

តេក្រុមហ៊ុនឥឡូវនេះ