វិធីសាមញ្ញ ដែលជួយបំបាត់នូវស្នាមដក់ចង្កា

មានសុភាពនារីភាពច្រើននៅពេលដែលពួកគេឡើងទម្ងន់ បញ្ហាឃើញចង្កាដក់ និងឃើញសាច់ច្រើននៅបរិវេណចង្កាតែងតែកើតមាន ដែលធ្វើឲ្យពួកគេមើលមកមិនស្អាត និងពិបាកនៅក្នុងការផាត់មុខតុបតែងទៅកម្មវិធីម្ដងៗ។ ហេតុនេះអ្នកអស់បារម្ភតទៅទៀតទៅ ព្រោះថាលំហាត់ប្រាណងាយៗទាំងនេះ និងជួយឲ្យបំបាត់នូវចង្កាពីរជាន់យ៉ាងមានប្រសិទ្ធិភាព៖

១. លៀនអណ្ដាតទៅតាមអ្វីដែលអ្នកអាចធ្វើបាន

ការដែលបងប្អូនធ្វើការលៀនអណ្ដាតបែបនេះ គឺវាជួយប្រមូលផ្ដុំសាច់ដុំទៅចង្កាដែលវាជួយឲ្យសាច់អ្នកតឹងណែន មិនធ្វើឲ្យឃើញសាច់ដក់ដូចពីមុន។ ហើយបងប្អូនគ្រាន់តែធ្វើបែបនេះឲ្យបាន ១០វិនាទីជារៀងរាល់ថ្ងៃ នោះនឹងទទួលបានលទ្ធផលល្អ។

រូបតំណាង

២. លើកក្បាលរបស់អ្នកពេលដេក

នេះគឺជាវិធីដ៏ងាយ ដោយបងប្អូនគ្រាន់តែលាតសន្ធឹងខ្នងរបស់ខ្លួនឲ្យត្រង់, រក្សាស្មាឲ្យនៅត្រង់ ហើយងើបករបស់បងប្អូនឡើងបន្ដិច។ រក្សាឥរិយាបថបែបនេះឲ្យបាន ១០វិនាទី ព្រោះវាជួយឲ្យសាច់នៅបរិវេណករបស់បងប្អូនតឹងស្អាត។

រូបតំណាង

៣. បង្វិលករបស់អ្នកទៅតាមទ្រនិចនាឡិកា

នេះគឺជាវិធីមួយដ៏សាមញ្ញ និងមានប្រសិទ្ធិភាពសម្រាប់បងប្អូនដែលមានចង្កាពីរជាន់។ ដោយបងប្អូនគ្រាន់តែបង្វិលករបស់បងប្អូនទៅតាមទ្រនិចកាឡិកាដោយធ្វើបែបនេះពី ៣ ទៅ ៤នាទី ហើយបងប្អូនចាប់ផ្ដើមផ្លាស់ប្ដូរបង្វិលទៅតាមទិសមួយទៀត ព្រោះធ្វើបែបនេះជួយតែរឹតបន្តឹងស្បែកព្រមទាំងកាត់បន្ថយស្នាមជ្រួញនៅបរិវេណសាច់ដុំមុខនៅចង្កា និងក។

រូបតំណាង

៤. លើកករបស់អ្នកឲ្យត្រង់

ដើម្បីទទួលបានចង្កាស្អាត បងប្អូនគ្រាន់តែរក្សាករបស់បងប្អូនឲ្យនៅត្រង់ និងលើកឡើងបន្ដិចរក្សាទម្រង់បែបនេះឲ្យបាន ៥វិនាទីនោះបងប្អូននឹងទទួលបានអារម្មណ៍ថាស្បែកនៅតំបន់ក និងចង្កាកាន់តែតឹង៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ