វិធី Spa សក់ដ៏ងាយដែលបងប្អូនអាចសាកធ្វើដោយខ្លួនឯងបាននៅផ្ទះ

ដើម្បីធ្វើឲ្យសក់បងប្អូនកាន់តែស្អាត និងមើលមកកាន់តែរស់រវើកនោះគួរតែសាកធ្វើSpa សក់នៅឯផ្ទះដោយខ្លួនឯង។ ដែលវាមានភាពងាយស្រួល និងជំនួយដល់សក់បងប្អូនជាខ្លាំងព្រោះជួយឲ្យសក់មានសំណើម, មានភាពរឹងមាំ និងជួយការពារមិនឲ្យសក់ជ្រុះ។ ខាងក្រោមនេះគឺជាវិធីងាយៗដែលបងប្អូនអាចរៀនធ្វើនៅផ្ទះដោយខ្លួនឯងបាន ដោយពុំចាំបាច់ទៅធ្វើការ Spa សក់នៅហាងនោះទេ៖

១. ម៉ាស្សាជាមួយនឹងប្រេង

បងប្អូនគ្រាន់តែដាក់ប្រេងនៅចុងម្រាមដៃ បន្ទាប់មកធ្វើការម៉ាស្សាស្រាលៗនៅគល់សក់ រហូតដល់ចុងសក់របស់បងប្អូន។ ធ្វើបែបនេះទើបធ្វើឲ្យវាជ្រាបចូលជ្រៅទៅក្នុងស្បែកក្បាល និងធ្វើឲ្យសក់យើងមានសំណើម។

រូបតំណាង

២. យកកន្សែងក្ដៅមកធ្វើការរំសក់

បន្ទាប់មកបងប្អូនយកកន្សែងតូចល្មមទៅត្រាំទឹកក្ដៅ ហើយចាំយកវាមករំនៅសក់របស់បងប្អូន ដោយគ្រាន់អប់វាចោលពី ១០ ទៅ ១៥នាទីប៉ុណ្ណោះ។ ការធ្វើបែបនេះដើម្បីជួយឲ្យបើករន្ធញើស ដើម្បីងាយឲ្យប្រេងដែលយើងបានធ្វើម៉ាស្សាឆាប់ជ្រាបចូលស្បែកក្បាល។

រូបតំណាង

៣. របៀបនៃការលាងសំអាតសក់

បងប្អូនត្រូវធ្វើការលាងសំអាតឲ្យបានស្អាតល្អ ព្រោះបន្ទាប់ពីអ្នកធ្វើការអប់សក់រួចមកវាតែងតែធ្វើឲ្យចេញនូវធូលីដី និងកំអែលនៅជាប់សក់ចេញ។ ហេតុនេះបងប្អូនគួរតែជ្រើសរើសផលិតផលឲ្យបានត្រឹមត្រូវ។

រូបតំណាង

៤. ការប្រើជាមួយនឹងសាប៊ូបន្ទន់សក់

នេះគឺជាជំហានដ៏សំខាន់ ព្រោះវាជួយឲ្យសក់បងប្អូនកាន់តែមានសំណើម, មានភាពរឹងមាំ និងទន់ភ្លឺរលាស់។ ដោយបងប្អូនគ្រាន់តែយកចុងម្រាមដៃញីសក់ជាមួយនឹងសាប៊ូបន្ទន់របស់បងប្អូនឲ្យបានពី ១៥ ទៅ ២០នាទីចាំលាងទឹកសំអាតចេញ៕

រូបតំណាង

 

តេក្រុមហ៊ុនឥឡូវនេះ