តើការទំពារទឹកកកលេងផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់យើង?

ទឹកកកអ្នកណាអ្នកណា ក៏ចូលចិត្តដែរជាពិសេសនៅពេលដែលបងប្អូនស្ថិតនៅក្រោមកម្ដៅថ្ងៃយូរ។ ប៉ុន្ដែបងប្អូនមិនដឹងទេថាការដែលបងប្អូនទទួលទានទឹកកកច្រើន រឺក៏ចូលចិត្តទំពារទឹកកកលេងនោះផ្ដល់ផលប៉ះពាល់អ្វីខ្លះ។ ខាងក្រោមនេះគឺជាផលប៉ះពាល់ដែលបងប្អូនគួរតែមានការប្រុងប្រយ័ត្ន៖

១. បញ្ហាសុខភាព

ការញ៉ាំទឹកកកលើសកម្រិតមិនត្រឹមតែបង្ករគ្រោះថ្នាក់ដល់ធ្មេញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សារពាង្គកាយទាំងមូលផងដែរនៅពេលដែលរាងកាយត្រូវបានប៉ះពាល់នឹងអ្វីសីតុណ្ហភាពត្រជាក់ហួសពីធម្មតា។

រូបតំណាង

២. បញ្ហាធ្មេញ

ការទទួលទានទឹកកកច្រើនអាចបណ្តាលឲ្យមានភាពស្រៀវធ្មេញយ៉ាងខ្លាំងនៅពេលប៉ះជាមួយនឹងអាហារក្តៅនិងត្រជាក់ ថែមទាំងមានហានិភ័យនៃប្រហោងធ្មេញទៀតផង។

រូបតំណាង

៣. ខ្វះជាតិដែក

ការទទួលទានទឹកកកលើសកំហិតត្រូវបានគេចាត់ថាជាប្រភេទនៃជំងឺស្លេកស្លាំងដែលហៅថា “ជំងឺខ្វះជាតិដែក” ។ លើសពីនេះវេជ្ជបណ្ឌិតបានអោយដឹងទៀតថាការទំពារទឹកកកអាចបណ្ដាលឲ្យឈាមកាន់តែច្រាល់ឡើងដល់ខួរក្បាល ដែលលមានផលប៉ះពាល់ជាខ្លាំងដូចនេះបងប្អូនគួរតែមានការប្រុងប្រយ័ត្ន៕

រូបតំណាង

 

តេក្រុមហ៊ុនឥឡូវនេះ