អត្ថប្រយោជន៍ទាំង ៣ដែលទទួលបានពីសក់ប្រេងរបស់អ្នក

នៅពេលដែលយើងខានធ្វើការកក់សក់យូរ នោះបងប្អូននឹងសង្កេតឃើញថាសក់ចេញនូវជាតិប្រេង ដែលបណ្ដាលឲ្យបងប្អូនមានភាពស្អិត។ ប៉ុន្ដែបងប្អូននឹងដឹងទេថាវាក៏ជាអត្ថប្រយោជន៍ជួយឲ្យសក់របស់បងប្អូនមានភាពរឹងមាំផងដែរ ព្រោះថាចាត់ទុកថាជាប្រេងធម្មជាតិដែលល្អបំផុតសម្រាប់ស្បែកក្បាល។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់វា៖

១. ជាប្រេងបន្ទន់សក់យ៉ាងល្អ

ដើម្បីទទួលបានសក់ទន់ និងមានសំណើមបងប្អូនតែងតែប្រើជាមួយនឹងប្រេងដូង និងសាប៊ូបន្ទន់សក់ ប៉ុន្ដែបងប្អូននឹងដឹងទេថាប្រេងដែលចេញពីសក់របស់បងប្អូនគឺជាប្រេងដ៏ល្អបំផុតក្នុងការជំនួយដល់សក់។ ព្រោះវាជ្រាបសព្វពេញសរសៃសក់ និងជ្រាបចូលជ្រៅទៅក្នុងស្បែក្បាល ជាជាងសាប៊ូដទៃ។

រូបតំណាង

២. ម៉ាស្សាជាមួយនឹងប្រេង

បងប្អូនអាចធ្វើការម៉ាស្សាជាមួយនឹងប្រេងសក់របស់អ្នកបាន ដើម្បីធ្វើឲ្យចរន្ដឈាមរត់បានស្រួល និងទទួលបានសារធាតុចិញ្ចឹមយ៉ាងល្អ។

រូបតំណាង

៣. ជួយមិនធ្វើឲ្យសក់អ្នកឃើញសំពោង

បងប្អូនអាចធ្វើការញីសក់ជាមួយនឹងប្រេងរបស់អ្នកស្រាល ដើម្បីកុំឲ្យឃើញសក់អ្នកវាសំពោងខ្លាំង ជាពិសេសពេលដែលបងប្អូនទើបតែងើបពីគេងនៅព្រឹកថ្ងៃថ្មី៕

រូបតំណាង

 

តេក្រុមហ៊ុនឥឡូវនេះ