ផ្លែឈើទាំង ៨មុខដែលមានជាតិកាឡូរីទាប មិនធ្វើឲ្យប៉ះពាល់ដល់សុខភាព
ដើម្បីទទួលបានសុខភាពល្អអ្នកតែងតែធ្វើការតមអាហារ ក៏ដូចជាធ្វើលំហាត់ប្រាណជាច្រើនម៉ោង។ ប៉ុន្ដែបងប្អូនពុំចាំបាច់លំបាកតទៅទៀតឡើយ ផ្លែឈើទាំង ៨មុខដែលមានផលល្អចំពោះសុខភាពរបស់អ្នក ដែលទោះបីជាទទួលទានយ៉ាងណាក៏មិនប៉ះពាល់ដល់សុខភាពរបស់បងប្អូនដែរ៖
១. ផ្លែប៉ម
វាគឺសាកសមបំផុតសម្រាប់បងប្អូនដែលចង់សម្រកទម្ងន់ព្រោះថាជាតិផ្អែមរបស់វាគឺបែបធម្មជាតិ ហើយផ្លែប៉ម១០០ ក្រាមគឺស្មើនិង ៥២កាឡូរី។

២. ផ្លែឪឡឹក
វាមានតួនាទីជួយឲ្យក្នុងខ្លួនមានសំណើម និងជួយបញ្ចេញជាតិពុលនៅក្នុងខ្លួនចេញមកក្រៅ ដែលក្នុង ១០០ក្រាម វាស្មើនឹង ២៥កាឡូរី។

៣. ផ្លែស្រកានាគ
នៅក្នុង ១០០ក្រាមវាស្មើ ៦០កាឡូរី វាជួយក្នុងការប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងសារពាង្គកាយ, ដើម្បីជួយឲ្យយស្បែកមានសំណើម, និងជួយស្តារស្បែកដែលខូចៗប្រែចាល្អវិញ។

៤. ល្ហុង
ផ្លែល្ហុង គឺមានអត្ថប្រយោជន៍ជាច្រើន ព្រោះថានៅក្នុងល្ហុងមានជាតិអង់ស៊ីមដែលជួយសម្រួលក្នុងការរំលាយអាហារ, វីតាមីន C ជួយប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួន, ជួយចិញ្ចឹមស្បែកមុខឲ្យនៅតឹងណែនល្អ ហើយវាក៏ជួយប្រឆាំងជាតិខ្លាញ់ដែលនៅក្នុងខ្លួនផងដែរ។ ក្នុងនោះផ្លែល្ហុង ១០០ក្រាមស្មើ ១៣កាឡូរីប៉ុណ្ណោះ។

៥. ផ្លែត្របែក
នៅក្នុងផ្លែត្របែក ១០០ក្រាមស្មើ ៦០កាឡូរី ដែលក្នុងនោះផ្លែត្របែកសំបូរទៅដោយវីតាមីន C ដែលជួយប្រឆាំងនឹងអុកស៊ីដកម្ម, ជួយចិញ្ចឹមឆ្អឹងនិងធ្មេញឲ្យនៅរឹងមាំ។

៦. ផ្លែក្រូច
ផ្លែក្រូច ជាផ្លែឈើមួយប្រភេទដែលសំបូរវីតាមីន C ជាច្រើនដែលជំនួយដល់ស្បែក និងសុខភាព ហើយនៅក្នុងនោះផ្លែក្រូច ១០០ក្រាមស្មើនិង ៤២កាឡូរី។

៧. ផ្លែប៊ឺរ
វាជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាម ជួយឲ្យបងប្អូនសម្រកទម្ងន់បានឆាប់រហ័ស ដែលក្នុង ១០០ក្រាមផ្លែប៊ឺរមាន ១៦០កាឡូរី។

៨. ផ្លែចែក
នៅក្នុងផ្លែចែក មានសារធាតុចិញ្ចឹម ក៏ដូចជាជាតិសរសៃនិងគ្លុយកូសជាច្រើនដែលវាជួយសម្រួលដល់ការទល់លាម និងព្យាបាលប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ ដោយផ្លែចែក ១០០ក្រាម មាន១២០ កាឡូរី៕
