នេះជាមូលហេតុដែលស្បែករបស់អ្នកងាយនឹងកើតមានស្នាមជាំ

រាល់ពេលដែលយើងទៅត្រូវនឹងអ្វីមួយជាមួយដៃ រឺក៏ជើងរបស់បងប្អូនតែងតែកើតមានជាំខៀវទោះបីជាការប៉ះទង្គិចនោះតិចក៏ដោយ។ នេះមិនមែនជារឿងធម្មតានោះទេ ព្រោះអាចមកពីអ្នកខ្វះវីតាមីន រឺក៏អាចបណ្ដាលមកពីស្បែករបស់បងប្អូន ហេតុនេះហើយទើបបានជាឆាប់កើតមានស្នាមជាំ។ ខាងក្រោមនេះគឺជាមូលហេតុដែលសាច់របស់បងប្អូនតែងតែឆាប់ឡើងជាំ៖

១. ពេលអ្នកមានអាយុច្រើន

នៅពេលដែលបងប្អូនមានអាយុកាន់តែចាស់ នោះស្បែករបស់បងប្អូនកាន់តែស្តើងនិងបាត់បង់ស្រទាប់ការពារ សូម្បីតែសរសៃឈាមក្លាយទៅជាផុយស្រួយនៅពេលដែលបងប្អូនមានអាយុកាន់តែច្រើនដែលមានន័យថាមានស្នាមជាំកាន់តែច្រើន។

រូបតំណាង

២. អ្នកខ្វះខាតវីតាមីន C

បើសិនជាបងប្អូនមានអាយុកាន់តែចាស់ រឺក៏បងប្អូនជក់បារីច្រើននោះវីតាមីន Cនៅក្នុងខ្លួនកាន់តែតិច។ វីតាមីន C គឺជាសារៈសំខាន់សម្រាប់ការព្យាបាលស្បែក បើសិនជាវីតាមីន C នៅក្នុងខ្លួនបងប្អូនទាបនោះនាំអោយមានស្នាមជាំយ៉ាងងាយស្រួល។

រូបតំណាង

៣. មានស្បែកស្ដើង

យើងជាមនុស្សស្រី ដែលមានស្បែកស្ដើងជាងមនុស្សប្រុស ហេតុនេះហើយទើបបានជាស្បែករបស់យើងឆាប់ឡើងជាំខៀវ។

រូបតំណាង

៤. ផឹកស្រាច្រើន

ការដែលបងប្អូនទទួលទានស្រាញឹកញាប់ នោះវាអាចធ្វើឲ្យប៉ះពាល់ដល់ថ្លើម ជាហេតុធ្វើឲ្យចរន្ដឈាមរបស់បងប្អូនឆាប់កក។ ដូច្នេះប្រសិនបើថ្លើមរបស់បងប្អូនមិនដំណើរការល្អនិងមិនផលិតជាតិប្រូតេអ៊ីននេះអ្នកអាចនឹងទទួលរងនូវស្នាមជាំកាន់តែងាយស្រួល៕

រូបតំណាង

 

តេក្រុមហ៊ុនឥឡូវនេះ