អស់បញ្ហាមុខមុន មុខឡើងខ្លាញ់ ជាមួយនឹងវិធីងាយៗទាំងនេះ

សម្រស់គឺជាបញ្ហាចំបងដែលនារីគ្រប់រូប តែងតែមានការព្រួយបារម្ភនិងយកចិត្តទុកដាក់ជាខ្លាំង។ ប៉ុន្ដែទោះបីជាខំយ៉ាងណា ក៏ពួកគេនូវតែទទួលរងការប៉ះពាល់ពីបរិយាកាសខាងក្រៅដដែល ដែលនាំឲ្យកើតមានមុខស្ងួត, មុខខ្លាញ់ និងឡើងមុនជាដើម។ ពេលនេះបងប្អូនកុំបារម្ភទៀតអី ជាមួយនឹងវិធីបែបធម្មជាតិខាងក្រោមនេះដែលជួយដោះស្រាយបញ្ហាស្បែកមុខបងប្អូនយ៉ាងមានប្រសិទ្ធិភាព៖

១.​ អ្នកមានបញ្ហាស្បែកស្រអាប់ មិនភ្លឺ

សម្រាប់នារីដែលមានស្បែកស្រអាប់មិនស្អាត គួរតែសាកយកគ្រាប់វ៉ុលណាត់មកកិនលាយជាមួយនឹងផ្លែល្ហុង និងលាយជាមួយទឹកក្រូចឆ្មា។ បងប្អូនគ្រាន់តែលាយវាឲ្យសព្វបន្ទាប់មកយកវាមកបិទនៅលើស្បែកមុខរបស់យើង នោះអ្នកនឹងទទួលបានស្បែកមុខយ៉ាងភ្លឺថ្លា។

រូបតំណាង

២.​ សម្រាប់អ្នកដែលមានបញ្ហាស្បែកឡើងជាំខ្មៅ

សម្រាប់ប្រភេទស្បែកមួយនេះ នារីតែងតែជួបនាពេលរដូវក្ដៅមកដល់។ ហេតុនេះដើម្បីទទួលបានស្បែកមុខសភ្លឺថ្លាវិញបងប្អូនគ្រាន់តែលាយទឹកត្រសក់ ជាមួយទឹកក្រូចឆ្មាមួយស្លាបព្រា និងទឹកផ្កាកុលាបមួយស្លាបព្រា បន្ទាប់មកកូរឲ្យសព្វចាំបងប្អូនយកវាមកលាបនៅលើផ្ទៃមុខ។

រូបតំណាង

៣. អ្នកដែលមានបញ្ហាមុខស្ងួត

ប្រេងដូង គឺជាជាតិសំណើមដ៏ល្អបំផុតសម្រាប់ស្បែករបស់យើង។ វាមានភាពងាយស្រួលជាខ្លាំង ដោយគ្រាន់តែយកវាមកធ្វើការម៉ាស្សានៅលើផ្ទៃមុខ ក៏ដូចជានៅបរិវេណករបស់យើងទុកចោលមួយយប់ចាំលាងសំអាតចេញនៅព្រឹកថ្ងៃបន្ទាប់។ បងប្អូនក៏អាចយកប្រេងដូងលាយជាមួយនឹងស្ករ ដើម្បីធ្វើជាស្រ្កាបលាបមុខក៏បានផងដែរ ព្រោះវាមានប្រសិទ្ធិភាពដូចគ្នា។

រូបតំណាង

៤. អ្នកដែលមានមុខខ្លាញ់

បងប្អូនត្រឹមតែយកទឹកក្រូចឆ្មា លាយជាមួយនឹងទឹកបន្ទាប់មកលាបវាឲ្យសព្វនៅលើផ្ទៃមុខ ទុកចោលប្រមាណ ៧ ទៅ ១០នាទីចាំបងប្អូនលាងវាចេញជាមួយនឹងទឹកក្ដៅអ៊ុន។

រូបតំណាង

៥. អ្នកមានមុខមុនច្រើន

ដើម្បីកម្ចាត់មុនចេញពីមុខ បងប្អូនគ្រាន់តែយកម្ស៉ៅរមៀតលាយជាមួយនឹងទឹកផ្កាកុលាប បន្ទាប់មកយកវាមកលាបនៅកន្លែងដែលកើតមុន ដោយទុកចោលប្រមាន ១៥នាទីចាំលាងទឹកចេញ។ ក្រោយពីធ្វើការសំអាតមុខរួច គួរតែទុកឲ្យមុខបងប្អូនទំនេរស្អាត៦ ម៉ោងចាំបងប្អូនធ្វើការ Make Up៕

រូបតំណាង

 

តេក្រុមហ៊ុនឥឡូវនេះ