វិធីទាំង ៥ដែលជួយបង្កាមិនឲ្យសក់ជ្រុះ
បញ្ហាសក់ជ្រុះតែងតែកើតមានចំពោះសុភាពនារីទាំងឡាយ ដែលពួកគេមានការកង្វល់ចិត្តជាខ្លាំង ព្រោះបញ្ហាសក់ក៏ជាកត្តាដែលធ្វើឲ្យពួកគេបាត់បង់នូវទំនុកចិត្តចំពោះសម្រស់ខ្លួនឯងផងដែរ។ ប៉ុន្ដែបងប្អូនអស់បារម្ភតទៅទៀតហើយ ជាមួយនឹងវិធីងាយៗទាំងនេះដែលអាចជួយបង្កាពីបញ្ហាសក់ជ្រុះបានយ៉ាងមានប្រសិទ្ធិភាព៖
១. ទឹកខ្ទឹមបារាំង
ដោយសារតែនៅក្នុងខ្ទឹមបារាំង មានសារធាតុម្យ៉ាងដែលជួយព្យាបាលការជ្រុះសក់ បង្កើននូវចរន្ដឈាមទៅកាន់ឫសសក់ ជាហេតុជំរុញឲ្យសក់ដុះឡើងវិញ និងកាត់បន្ថយការរលាក។

២. ទឹកមើមឆាយថាវក្រហម
បងប្អូនអាចទទួលទានវាជាប្រចាំ ដើម្បីជួយបំពេញកង្វះអាហារូបត្ថម្ភរបស់អ្នក និងជួយព្យាបាលបញ្ហាសក់ជ្រុះយ៉ាងមានប្រសិទ្ធិភាព។

៣. តែបៃតង
ទឹកតែបៃតង មានតួនាទីជួយស្ដារដែលជ្រុះ និងជួយជំរុញនូវក្នុងការដុះនូវសក់ថ្មី។ លើសពីនេះវាក៏ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់បងប្អូនទៀតផង។

៤. ស្លឹក Neem
ស្លឹក Neem ដែលត្រូវបានគេស្គាល់ថាជាឱសថម្យ៉ាងដែលជួយព្យាបាលសក់ជ្រុះ, សក់ខូច និងបំបាត់ការកើតអង្គែយ៉ាងមានប្រសិទ្ធិភាព។ ដោយបងប្អូនគ្រាន់តែលាយវាជាមួយនឹងទឹក រួចយកមកលាបនៅលើសក់ដោយទុកចោលប្រមាណ ៣០នាទីចាំលាងសំអាតវាចេញ។ ធ្វើបែបនេះមួយសប្ដាហ៍នោះបងប្អូននិងទទួលលទ្ធផលល្អ ជាពិសេសវាជួយចិញ្ចឹមស្បែកក្បាលទៀតផង៕

៥. ម៉ាស្សាស្បែកក្បាលជាមួយនឹងប្រេងដូង
បងប្អូនគ្រាន់តែយកប្រេងដូងមកលាបនៅលើស្បែកក្បាល បន្ទាប់មកយកចុងម្រាមដៃញីវាតិចៗ ដែលការធ្វើបែបនេះជួយលំហូរចរន្ដឈាមទៅកាន់ឫសសក់ដើម្បីបង្កាបញ្ហាជ្រុះសក់៕
