រវាងការបក និងការកោររោមជើងមួយណាល្អជាង?

ដើម្បីទទួលបានជើងស្រលូនស្អាត និងមិនមានរោមនារីគ្រប់រូបតែងតែជ្រើសរើសនៅក្នុងការបករោមជើង និងការកោររោមជើង។ ប៉ុន្ដែនារីគ្រប់រូបមិនដឹងទេថាមុននឹងធ្វើការសម្រេចចិត្ត គួរតែធ្វើការយល់ដឹងពីប្រភេទនៃស្បែករបស់បងប្អូនជាមុនផងដែរ។ ខាងក្រោមនេះគឺជាផលប៉ះពាល់ ក៏ដូចជាគុណសម្បត្តិរវាងការបក និងការកោររោមជើងមួយណាល្អជាង៖

១. ការកោររោមជើង

រូបតំណាង

ជាការពិតការកោររោមជើងគឺមានភាពរហ័ស មិនឈឺព្រោះយើងប្រើជាមួយនឹងគ្រឿងអេឡិចត្រូនិច ដែលកាត់បន្ថយនូវភាពឈឺចាប់បាន។ ប៉ុន្ដែទោះបីជាល្អយ៉ាងណា ក៏នូវតែមានចំណុចខ្វះខាតដដែលដូចជាវាអាចធ្វើឲ្យស្បែករលាក, ស្ងួតនិងរមាស់។ ហើយនៅពេលដែលរោមជើងរបស់អ្នកដុះឡើងវិញធ្វើឲ្យវាដុះកប់នៅក្រោមស្បែក រឺក៏ធ្វើឲ្យរោមជើងថ្មីរបស់បងប្អូនកាន់តែក្រាស់និងវែងជាងមុន។ ជាការល្អបងប្អូនគួរតែកុំធ្វើការកោរញឹកញាប់ពេក និងប្រើលាមកោរមួយតែ ២ដងបានហើយកុំយកវាមកប្រើដដែលច្រើនដង។

រូបតំណាង

២. ការបករោមជើង

រូបតំណាង

ទោះបីជាការបករោមជើងជាវិធីមួយដែលធ្វើឲ្យបងប្អូនមានអារម្មណ៍ឈឺ និងក្រហាយក៏ពិតមែន ប៉ុន្ដែវាក៏នៅតែរក្សាឲ្យជើងយើងទន់ និងមានសំណើមព្រោះថាការបករោមជើងនេះជាវិធីធម្មជាតិមិនធ្វើឲ្យប៉ះពាល់ដល់ស្បែកនោះទេ។ ប៉ុន្ដែបើសិនជាបងប្អូនធ្វើការបករោមជើងញឹកញាប់ក៏មិនមែនជាការល្អផងដែរព្រោះវាអាចធ្វើឲ្យស្បែកអាចនឹងមានឡើងកន្ទួលក្រហម និងងាយនឹងរលាកស្បែក។ ហេតុនេះក្រោយពីបងប្អូនធ្វើការបករោមជើងហើយភ្លាមបងប្អូនគួរតែមានកន្សែងក្រជាក់ រឺក៏ក្រីមយកមកស្អំ និងលាបលើជើង ដើម្បីទទួលបាននូវភាពធូរស្រាលកុំឲ្យស្បែកឆាប់រលាក៕

រូបតំណាង

 

 

តេក្រុមហ៊ុនឥឡូវនេះ