បើមានគភ៌មិនគួរញាំផ្លែឈើរ៤មុខនេះទេ

ស្ត្រីមាន​គភ៌​តែងតែ​ឃ្លាន​ចង់​ញាំ​នេះ ចង់​ញាំ​នោះ​ មិនចេះ​ចប់​មិន​ចេះ​ហើយ។ មានតែអ្នក​ធ្លាប់​មាន​គភ៌​ទេ​ដែល​យល់​អារម្មណ៍​នេះ។ ​ខាងក្រោមនេះជាផ្លែឈើមួយចំនួនដែលស្ត្រីមានគភ៌មិនគួរបរិភោគ ឬ​គួរ​បរិភោគ​ដោយ​ប្រុងប្រយ័ត្ន ដោយសារ​តែ​ផ្លែឈើ​ទាំងនេះ បើបរិភោគច្រើនពេកទៅ ធ្វើឲ្យឡើងកម្ដៅក្នុងខ្លួន គួប​ផ្សំ​នឹង​ពេល​ដែល​ផ្លែ​ឈើ​ទាំងនេះ​ច្រើន​ទុំនៅរដូវក្ដៅថែមទៀតនោះ វារឹតតែធ្វើឲ្យក្ដៅដូចភ្លើងតែម្ដង។

ផ្លែមៀន

ស្ត្រីមានគភ៌មិនគួរបរិភោគផ្លែមៀនច្រើនពេកទេ ព្រោះក្នុងអំឡុងពេលនេះ ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​ទទួល​​អាការៈ​ក្ដៅអន្ទះអន្ទែង ទល់លាមក និងទល់លាមក។ ដូចនេះ បើបរិភោគផ្លែមៀនថែមទៀត វា​ធ្វើឲ្យ​កម្ដៅ​ក្នុង​ខ្លួន​កាន់តែ​ក្ដៅ​មួយកម្រិត​ទៀត ហើយ​អាច​ប៉ះពាល់​ចំពោះ​សុខភាព​គភ៌ក្នុងផ្ទៃ។

រូបតំណាង

ផ្លែទន្លាប់

ផ្លែទន្លាប់សម្បូរជាតិដែក ប្រូតេអ៊ីន ស័ង្កសី និងសារធាតុបំប៉នជាច្រើនទៀត។ ប៉ុន្តែ​ផ្លែឈើ​នេះ​ក៏​ធ្វើឲ្យ​ឡើង​កម្ដៅ​ក្នុង​ខ្លួន​ផង​ដែរ បើពិសាច្រើនពេក។ ចំពោះបងប្អូន​សុភាពនារី​ដែល​មានគភ៌ បើបរិភោគផ្លែទន្លាប់ (មិនថា​តិច​ឬ​ច្រើន​ទេ) អាចធ្វើឲ្យធ្លាក់​ឈាម​បាន​។ ជាងនេះទៀត សារធាតុសរសៃ និង​រោម​នៅលើ​ផ្លែ​ទន្លាប់​អាច​ធ្វើឲ្យ​រមាស់​បំពង់ក អាលែកហ្ស៊ី​បំពង់ក និង​រលាក​បំពង់ក។

រូបតំណាង

ផ្លែគូលែន

គូលែនសម្បូរស្ករបំផុត ដែលស្ត្រីមានគភ៌គួរជៀសវាងឲ្យបាន ព្រោះអាចនឹងធ្វើ​អោយ​កើតជំងឺទឹកនោមផ្អែម និងឡើងទម្ងន់​យ៉ាង​ឆាប់រហ័ស​ជាទី​បំផុត។ គុណវិបត្តិមួយទៀតរបស់គូលែនចំពោះស្ត្រីមានគភ៌ គឺផ្លែឈើនេះ បើពិសាច្រើន អាចក្ដៅក និងក្ដៅខ្លួន។

រូបតំណាង

ផ្លែត្របែក

ត្របែកខ្លះមិនសូវផ្អែមពេកទេ រសជាតិ​ជូរអែម អាចញ៉ាំច្រើនក៏មិនសូវក្ដៅដែរ។ ផ្ទុយទៅវិញ ត្របែកខ្លះ ប្រសិន​បើស្ត្រីមានគភ៌ពិសាច្រើនពេកទៅ ដោយមិនចិតសម្បកចេញ អាច​ធ្វើអោយ​ទល់លាមក។ ដូច្នេះ ដំណោះស្រាយ​ដ៏ល្អ​គឺ​ការ​រើស​យកត្របែកមានរសជាតិសាប ឬជូរអែម ហើយ​កុំភ្លេច​ចិត​សម្បក​ត្របែក​ឲ្យស្អាត​មុន​នឹង​បរិភោគ៕

រូបតំណាង

ប្រភព៖ Health

សម្រាប់បងប្អូនដែលមានជំងឺគ្រប់ប្រភេទដែលព្យាបាលហើយតែមិនទទួលបានលទ្ធផលល្អ ដូចជាជម្ងឺទឹកនោមផ្អែម ជម្ងឺសន្លាក់ធ្ងន់ធ្ងរ ជម្ងឺក្រពះពោះវៀនធ្ងន់ធ្ងរ ជម្ងឺឫសដូងបាត ជម្ងឺស្ពឹករាំរ៉ៃ រោគស្ត្រីគ្រប់ប្រភេទ ។ល។ អាចងាកមកប្រើសារ៉ាយសមុទ្រកោះហាវ៉ៃដែលជាផលិតផលល្អបំផុតរបស់ហាង សម្រស់ធម្មជាតិ ធានាថាបងប្អូននឹងទទួលលទ្ធផលស័ក្តសិទ្ធបំផុត។ សូមទាក់ទងមក 069333399 / 081999983 / 017666551 / 090464544 ដើម្បីទិញផលិតផល រឺសាកសួរព័ត៌មានលំអិត។

ទិញ ៥ ក៉បុង ថែមជូន ១ កំប៉ុង
តេក្រុមហ៊ុនឥឡូវនេះ