តមដែរតែមិនស្រកទម្ងន់សោះ!
ការស្រកទម្ងន់ទៅតាមចិត្តដែលចង់បាន វាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែជារឿងដែលយើងអាចធ្វើបាន! បងប្អូនខ្លះស្រកបានតែមួយភ្លែតប៉ុណ្ណោះ ក៏ឡើងទម្ងន់វិញស្មើដើម ចំណែកអ្នកខ្លះទៀតខំតមអាហារ, តមខ្លាញ់ និងហាត់ប្រាណច្រើនដែរ ប៉ុន្តែនៅតែមិនស្រក។ តាមពិតអ្វីៗសុទ្ធតែមានមូលហេតុរបស់វា។ ការមិនស្រកទម្ងន់ក៏មានមូលហេតុដែរ អាចមកពីបងប្អូនអនុវត្តខុសក្បួន។ ដូចនេះ ការមិនស្រក ទម្ងន់(ទោះបីខំប្រឹងយ៉ាងណាក៏ដោយ) អាចមកពីហេតុផលមួយចំនួនដូចខាងក្រោម។

១– អាចមកពីបរិភោគអាហារពេលព្រឹកមិនទៀងទាត់
នៅពេលដែលអ្នករំលងអាហារពេលព្រឹកចោល, លោកអ្នកបរិភោគអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចកាន់តែច្រើន។ ដូចនេះ ជម្រើសដ៏ល្អគឺការបរិភោគអាហារពេលព្រឹក បន្ទាប់ពីក្រោកពីគេង ហាត់ប្រាណ និងងូតទឹករួចរាល់ប្រហែលមួយម៉ោង។ អាហារពេលព្រឹកគួរតែជាអាហារសម្បូរប្រូតេអ៊ីន, សម្បូរកាកសរសៃហ្វាយបឺ (fiber) គួបផ្សំជាមួយបន្លែ និងផ្លែឈើ។

២– អាចបណ្ដាលមកពីស្ត្រែស (stress) ខ្លាំងពេក
ជាការពិត ស្ត្រែស (stress) មិនអាចធ្វើឲ្យអ្នកស្រកទម្ងន់បានទេ។ តាមពិត ស្ត្រែសមិនជះឥទ្ធិពលដោយផ្ទាល់ លើទម្ងន់ទេ ប៉ុន្តែអ្នកដែលស្ត្រែសខ្លាំង បរិភោគអាហារក៏ច្រើនទៅតាមនោះដែរ ហើយបរិភោគសុទ្ធតែអាហារសម្បូរខ្លាញ់ និងកាឡូរីខ្ពស់។ បន្ថែមពីលើនេះ រាងកាយរបស់មនុស្សមិនងាយបញ្ចេញកាឡូរីទេ នៅពេលដែលអារម្មណ៍របស់មនុស្សកំពុងស្ត្រែសខ្លាំង។

៣– អាចបណ្ដាលមកពីអ្នកញ៉ាំអាហារកៀកម៉ោងចូលគេង
តាមពិត អាហារដែលសំខាន់គឺពេលព្រឹក និងពេលថ្ងៃត្រង់, ចំណែកអាហារពេលល្ងាចអាចទទួលទានតែបន្តិចក៏បានដែរ។ ផ្ទុយពីនេះ បងប្អូនខ្លះបរិភោគអាហារកៀកម៉ោងចូលគេង (បរិភោគហើយ ប្រាសខ្លួនគេងតែម្ដង)។ ដោយសារតែមូលហេតុនេះហើយដែលទម្ងន់របស់អ្នកមិនអាចស្រកបាន។ ធម្មតា កាឡូរីអាចបញ្ចេញទៅវិញតាមរយៈការធ្វើចលនាក្រោយពេលបរិភោគ។ ដូច្នេះ ការបិរភោគអាហារកៀកពេលចូលគេងមិនល្អទេ ព្រោះកាឡូរីនឹងសន្សំទុកក្នុងរាងកាយស្ទើរតែទាំងអស់។

៤– អាចបណ្ដាលមកពីគេងមិនគ្រប់គ្រាន់
នៅពេលគេងមិនគ្រប់ បងប្អូនមិនងាយស្រកទម្ងន់ទេ ព្រោះការរំលាយអាហារប្រព្រឹត្តទៅដោយសន្សឹមៗ ខណៈដែលរាងកាយប្រើពេលកាន់តែយូរ ដើម្បីដុតបំផ្លាញកាឡូរីក្នុងខ្លួន។ ម៉្យាងទៀត ការអត់ងងុយក៏ធ្វើឲ្យអ្នកខ្ជិលហាត់ប្រាណផងដែរ។
ក្រៅពីនេះ កត្តាមួយចំនួនទៀតក៏ធ្វើឲ្យលោកអ្នកមិនស្រកទម្ងន់ផងដែរ ដូចជាការប្រើថ្នាំពន្យារកំណើត, ការកើតជំងឺធ្លាក់ទឹកចិត្ត, ជំងឺទឹកនោមផ្អែម, ជំងឺលើសសម្ពាធឈាម និងជំងឺផ្លូវចិត្តមួយចំនួន។

ប្រភព៖ គេហទំព័រ www.webmd.com
សម្រាប់បងប្អូនដែលមានជំងឺគ្រប់ប្រភេទដែលព្យាបាលហើយតែមិនទទួលបានលទ្ធផលល្អ ដូចជាជម្ងឺទឹកនោមផ្អែម ជម្ងឺសន្លាក់ធ្ងន់ធ្ងរ ជម្ងឺក្រពះពោះវៀនធ្ងន់ធ្ងរ ជម្ងឺឫសដូងបាត ជម្ងឺស្ពឹករាំរ៉ៃ រោគស្ត្រីគ្រប់ប្រភេទ ។ល។ អាចងាកមកប្រើសារ៉ាយសមុទ្រកោះហាវ៉ៃដែលជាផលិតផលល្អបំផុតរបស់ហាង សម្រស់ធម្មជាតិ ធានាថាបងប្អូននឹងទទួលលទ្ធផលស័ក្តសិទ្ធបំផុត។ សូមទាក់ទងមក 069333399 / 081999983 / 017666551 / 090464544 ដើម្បីទិញផលិតផល រឺសាកសួរព័ត៌មានលំអិត។