បំបាត់ពុលឡានតាមវិធីធម្មជាតិទាំងនេះ

ពុលឡាន​ជាបញ្ហាមួយដែល​កើតឡើងចំពោះ​​មនុស្ស​មួួយចំនួនដែល​​ធ្វើដំណើរ​ដោយជិះ​យានជំនិះ ដូចជា​រថយន្ដ ទូក​ យន្ដហោះ ​ជាដើ​ម។​ គ្មានអ្នកណាចង់ពុលឡាននោះទេ ព្រោះវាធ្វើឱ្យពិបាកក្នុងខ្លួន និង​ប៉ះពាល់​​​​ទៅលើ​សុខភាព ធ្វើឱ្យ​​អស់កម្លាំង ហេវហត់​ខ្សោយ ទន់ដៃទន់ជើង វិលមុខ ក្អួត។ល។ ​

រោគសញ្ញា​នៃការ​ពុលឡានមានដូចជា ចង់​ក្អួត​ វិលមុខ អស់​កម្លាំងខ្លាំង ទឹកមុខ​ស្លេកស្លាំង​ ហើយ​ពេលខ្លះ​ធ្វើឱ្យ​អ្នកជម្ងឺ​ចេះតែ​មានអារម្មណ៍​ថាល្វីង​ក្នុងមាត់។ ក្នុង​ករណី​ខ្លះនៅពេល​ដែលអ្នកជម្ងឺ​ពុលធ្ងន់ធ្ងរ អាចធ្វើឱ្យ​សម្ពាធឈាម​ចុះខ្លាំងទៀត​ផង។

​​​​ថ្វីត្បិត​តែពុលឡាន​មិនមែន​ជាជម្ងឺ​ធ្ងន់ធ្ងរ និង​មិនត្រូវការការ​ព្យាបាល​ពិសេស​ក៏ដោយ តែ​ការ​ពុលឡាន​នេះនៅតែ​មានជាផលវិបាក​ ព្រោះវាជាការ​រំខានដ៏​ធ្ងន់​ធ្ងរ​មួយ  ហើយធ្វើ​អោយ​ខាត​ពេល​វេលា។ ​ អ្នកខ្លះបានរកវិធី​ធម្មជាតិ​ជាច្រើនដើម្បីបំបាត់ការ​ពុលឡាន​នេះ ហើយខ្លះទៀតក៏លេបថ្នាំដើម្បីកុំឱ្យពុលឡាន។ បងប្ងូន​អាចសាកល្បងវិធីព្យាបាលបែបធម្មជាតិខាងក្រោម។

វិធីទី១
ពិសារទឹកខ្ញីមួយកែវលាយជាមួយក្រូចឆ្មារមួយចំណិត។ ពិសារ ១៥នាទីមុនពេលធ្វើដំណើរ។

វិធីទី២
ពិសារទឹកក្តៅឧណ្ហៗមួយកែវជាមួយទឹកក្រូចឆ្មារ និងទឹកឃ្មុំ។ ទទួលទាន ១៥នាទីមុនពេលធ្វើដំណើរ ឬពេលកំពុងធ្វើដំណើរដែលបងប្អូនមានអារម្មណ៍ថាចង់ពុលឡាន។

វិធីទី៣
ទំពារជីរអង្កាមមុនពេលធ្វើដំណើរ ឬពេលកំពុងធ្វើដំណើរដែលបងប្អូនមានអារម្មណ៍ថាចង់ពុលឡាន។

​បងប្អូនគួរតែអនុវត្តវិធីបង្ការមួយចំនួនដើម្បី​ការពារ​កុំឱ្យពុលឡាន៖

– បើកកញ្ច​ក់ឡាន ពេលដឹងថាក្លិនក្នុងឡាន​មិនត្រូវជាមួយអ្នក

– គួរណាស់តែបរិភោគអាហារខ្លះ យ៉ាងហោច ៣០ នាទី មុនពេលធ្វើដំណើរ មិនត្រូវឲ្យពោះទទេឡើយ។ ទទួលទានអាហារឲ្យមានកម្លាំងមុនពេលឡើងជិះឡាន ព្រោះការអស់​កម្លាំង​អាច​ធ្វើ​អោយ​យើង​ងាយ​នឹង​ពុល​ឡាន

– មិនគួរសម្លឹងមើលចំហៀងកញ្ចក់ឡាន​ព្រោះវាអាចធ្វើ​អោយ​យើង​ឈឺក្បាល ឬវិលមុខ

– បើអាច គួរ​អង្គុយកៅអីខាងមុខ ព្រោះវា​ទូលាយ ដែលធ្វើឲ្យយើង​មានផាសុកភាព និងសម្លឹងឃើញខាងមុខ។ ប្រសិនបើអាចបងប្អូន​គួរ​រៀនបើកឡាន ព្រោះអ្នកចេះបើឡានភាគច្រើនមិនងាយនឹងពុលឡាននោះទេ​​

– វិធីល្អបំផុត គឺគួរ​ព្យាយាមបិទភ្នែក សំងំ​គេងឲ្យលក់ក្នុងឡាន​ទើប​ជាការប្រសើរ

– បរិភោគប្រភេទអាហារណាដែលស្ងួត។ កុំសូវបរិភោគអាហារប្រភេទ​ស៊ុប

– គេងឲ្យបានគ្រប់គ្រាន់នៅយប់មុនពេលចេញដំណើរ

– ទទួលទាន​អាហារ​ដែលជូរ មុនពេលធ្វើដំណើរ ព្រោះវាអាចបង្កាកុំឱ្យមិនស្រួលក្នុងខ្លួនបាន

– ប្រើកៅស៊ូកង ចងរឹតកដៃ ព្រោះតាមទ្រឹស្តីបានឱ្យដឹងថា ភាពតឹងរបស់កៅស៊ូកងរឹតដៃ នឹងធ្វើឱ្យយើងនោះ លែងមានអារម្មណ៍ ចង់ក្អួតចង្អោរទៀត

– ទំពារស្ករកៅស៊ូ

– រក្សាលំនឹងក្បាល ឱ្យនៅជាប់ជាមួយនឹងបង្អួចឡាន

– ស្តាប់ចម្រៀងតាមទូរស័ព្ទអោយបានច្រើន

– ដកដង្ហើមវែងៗ ព្រោះការផ្តោតអាម្មណ៍ទៅលើការដកដង្ហើមរបស់អ្នកអាចជួយបង្កើតតុល្យភាព និងភាពស្ងប់ស្ងាត់ដល់រាងកាយ៕

ប្រភព៖អ៊ាង សុផល្លែត page

 

តេក្រុមហ៊ុនឥឡូវនេះ